ការឧបត្ថម្ភអាហារសម្រាប់ Iftar ដោយ Dr. Muhammed Sajjad Khan ម្ចាស់ជំនួយមកពីប្រទេសអង់គ្លេស (UK)

ថ្ងៃពុធ ទី 12 ខែមិនា ឆ្នាំ 2025 | ការិយាល័យថ្នាក់កណ្តាលសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា។ កម្មវិធី Iftar ជាមួយយុវជន និងយុវតីជាង 100 នាក់ សាម៉ាន សេន, នាយកប្រតិបត្តិនៃសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា, បានរៀបចំកម្មវិធី Iftar (ស្រាយបួស) ជាមួយយុវជន និងយុវតីជាង 100 នាក់ មកពីបណ្តាសាកលវិទ្យាល័យនានានៅក្នុងរាជធានីភ្នំពេញ។ ចំណុចសំខាន់ក្នុងកម្មវិធី៖ អត្ថប្រយោជន៍គោលការណ៍ទាំង៥ របស់សមាគមអាម៉ាណះតាកាហ្វុលកម្ពុជា ឈរលើទិសដៅអភិវឌ្ឍន៍សហគមន៍។ ការចែករំលែកបទពិសោធន៍ លើកិច្ចការងារសង្គមរបស់ថ្នាក់ដឹកនាំយុវជន។ ការឧបត្ថម្ភអាហារសម្រាប់ Iftar ដោយ Dr. Muhammed Sajjad Khan ម្ចាស់ជំនួយមកពីប្រទេសអង់គ្លេស (UK) តាមរយៈសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា។ Alhamdulillah! កម្មវិធីនេះមិនត្រឹមតែជាកមកមវិធីIftar (ស្រាយបួស) រួមគ្នាក្នុងខែរ៉ម៉ាឌង់ប៉ុណ្ណោះទេ ប៉ុន្តែបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់ការអប់រំ នៅក្នុងបរិយាកាសរីករាយ ជាមួយនឹងកម្លាំងយុវជនដែលមានការចូលរួមយ៉ាងសកម្ម។ #Alhamdulillah #CATA #IftarEvent #MuslimYouth #Cambodia
លោក នាយកប្រតិបត្តិ, បានជួបសួរទុក្ខផ្ទាល់ទៅកាន់ក្រុមគ្រួសារអតីតសមាជិក ម៉ាត់ អាទីកះ, ដែលបានទទួលមរណៈភាពដោយសាររោគាពាធ

إِنَّا لِلَّٰهِ وَإِنَّا إِلَيْهِ رَاجِعُون នៅការិយាល័យថ្នាក់កណ្តាលនៃសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា, នាព្រឹកថ្ងៃអង្គារ៍ ទី18 ខែកុម្ភៈ ឆ្នាំ2025, លោក សេន សាម៉ាន, នាយកប្រតិបត្តិនៃសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា, បានជួបសួរទុក្ខផ្ទាល់ទៅកាន់ក្រុមគ្រួសារអតីតសមាជិក ម៉ាត់ អាទីកះ, ដែលបានទទួលមរណៈភាពដោយសាររោគាពាធកាលពីថ្ងៃទី22 ខែមករា ឆ្នាំ2025 ស្ថិតនៅភូមិរកាក្រោម សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ក្នុងឱកាសនេះ, លោកនាយកប្រតិបត្តិ បានផ្តល់ថវិកាមូលនិធិឧបត្ថម្ភចំនួន 6,000,000៛ ដើម្បីជួយសម្រាលបន្ទុកដល់ក្រុមគ្រួសារពួកគាត់ផងដែរ។ ជំនួសមុខគណៈកម្មការនៃសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា, យើងខ្ញុំសូមឌូអា សុំអាល់ឡោះ ជាម្ចាស់ មេត្តាសន្តោសប្រណី និងទទួលយកនូវអាម៉ាល់អុីប៉ាទាតរបស់ ម៉ាត់ អាទីកះ និងបញ្ចូលទ្រង់គាត់នៅក្នុងឋានសួរផងចុះ។ អាមីន សមាគម CATA៖ #សហគមន៍ខ្ញុំអនាគតខ្ញុំ
លោក នាយកប្រតិបត្តិ បានមកសាកសួរទុក្ខ លោក តួន អះម៉ាត់អ៊ុលវី អាតាំ ដែលជាមន្រ្តីភ្នាក់ងារមកពីខេត្តក្រចេះ

សេចក្ដីអាណិតអាសូរ និងការលើកទឹកចិត្ត លោក នាយកប្រតិបត្តិ បានមកសាកសួរទុក្ខ លោក តួន អះម៉ាត់អ៊ុលវី អាតាំ ដែលជាមន្រ្តីភ្នាក់ងារមកពីខេត្តក្រចេះ កំពុងសម្រាកព្យាបាលជំងឺនៅក្នុង មន្ទីរពេទ្យកាល់ម៉ែត្រ។ ក្នុងឪកាសនេះ លោកនាយកប្រតិបត្តិបានផ្តល់ថវិកាឧបត្ថម្ភចំនួន 100,000៛ ដើម្បីជាការលើកទឹកចិត្ត និងជំនួយដល់តួន។ លោកនាយកក៏បានធ្វើ ឌូអាសុំពរពីព្រះអល់ឡោះជាម្ចាស់ ដល់មន្រ្តីភ្នាក់ងារយើងឆាប់បានជាសះស្បើយពីជំងឺ និងមានសុខភាពល្អវិញ។ សមាគម CATA៖ #សហគមន៍ខ្ញុំអនាគតខ្ញុំ
សេចក្ដីអាណិតអាសូរ និងការចែករំលែក

សេចក្ដីអាណិតអាសូរ និងការចែករំលែក នេះជាលើកទីពីរដែលលោកនាយកប្រតិបត្តិបានជួបជីដូនម្នាក់ដែលមានជីវភាពក្រីក្រនិងឯកោ។ ជីដូនមានអាយុជាង 80 ឆ្នាំហើយ តែគ្មានកូនចៅសម្រាប់ថែរក្សា។ រស់នៅដោយអាស្រ័យលើការសដាកោះតិចតួចពីអ្នកភូមិនៅក្បែរ។ ក្នុងឪកាសនេះ លោកនាយកប្រតិបត្តិបានផ្តល់ថវិកាចំនួន 100,000៛ ជាសដាកោះ និងអណ្តូងទឹកស្អាតមួយសម្រាប់ជីដូនប្រើប្រាស់។ អណ្តូងទឹកស្អាតនេះ គឺជាជំនួយឧបត្ថម្ភក្រោមកិច្ចសហការណ៍រវាង Cambodian Amanah Takaful Association (CATA) និង Emaan Foundation Cambodia។ យើងសង្ឃឹមថាការចែករំលែកនេះនឹងផ្តល់នូវភាពងាយស្រួល និងអនុគ្រោះដល់ជីដូន។ សូមចូលរួមទាំងអស់ សដាកោះចារីយ៉ាស់នៅក្នុងខែ Ramadan ដើម្បីជួយដល់ប្រជាណលរដ្ឋឥស្លាមក្រីក្រយើង និងទទួលបានកុសលផលបុណ្យយ៉ាងធំធេងពី ព្រះអល់ឡោះជាម្ចាស់ ។ សមាគម CATA៖ #សហគមន៍ខ្ញុំអនាគតខ្ញុំ
សកម្មភាពមួយដ៏មានអត្ថន័យក្នុងការផ្តល់អំណោយសៀវភៅ អាល់គួអាន (Al Quran) ដើម្បីលើកស្ទួយសាសនា និងការរៀនសូត្រ

សកម្មភាពមួយដ៏មានអត្ថន័យក្នុងការផ្តល់អំណោយសៀវភៅ អាល់គួអាន (Al Quran) ដើម្បីលើកស្ទួយសាសនា និងការរៀនសូត្រ នាព្រឹកថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៥, នាយកប្រតិបត្តិនៃ សមាគមអាម៉ាណះតាកាហ្វុលកម្ពុជា (សមាគម CATA) បានអំណោយជាសៀវភៅ អាល់គួអាន (Al Quran) ចំនួន ៤០ ក្បាល ផ្តល់ជូន ហាកឹមម៉ាស្ជិត Al Ilmi Ekmas នៅភូមិចុងធ្លុង ឃុំអូរសណ្តាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ សៀវភៅ អាល់គួអាន (Al Quran) ទាំងនេះនឹងត្រូវបានប្រើប្រាស់ក្នុងសកម្មភាពសាសនា ខណៈពេលខែ Ramadan ដើម្បីជួយសមាជិកសហគមន៍ក្នុងការរៀនសូត្រ អាល់គួអាន (Al Quran) និងបង្កើនចំណេះដឹងសាសនា។ សមាគមអាម៉ាណះតាកាហ្វុលកម្ពុជា លើកស្ទួយការអប់រំសាសនា នៅក្នុងសហគមន៍! #CATA #AlQuranDonation #CommunitySupport #IslamicEducation #RamadanPreparation
CATA conducted an inspection visit to the water well project

The Executive Director of the Cambodian Amanah Takaful Association (CATA) conducted an inspection visit to the water well project in Teuk Phos District, Kampong Chhnang Province. This project aims to provide clean and sustainable water resources to the local community, addressing their daily needs and improving their quality of life. During the visit, the Executive Director reviewed the progress of the wells’ construction, ensured their quality and efficiency, and engaged with the community to understand their needs further.