នាព្រឹកថ្ងៃទី 20 វិច្ឆិកា 2025 ~ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
===============
កម្មវិធីប្រជុំផ្សព្វផ្សាយស្តីពី៖ “លុយខ្ញុំស្អាត” (RIBA Clearances) និង ការរៀបចំជ្រើសតាំងសមាសភាពមន្រ្តីភ្នាក់ងារតំណាងសមាគម CATA ប្រចាំខេត្តព្រះសីហនុ បានប្រារព្ធឡើងក្រោមអធិបតីភាពលោក សេន សាម៉ាន នាយកប្រតិបត្តិនៃសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា (CATA) និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស។
កម្មវិធីនេះ បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ គណៈអុីមាំ ហាកឹម តួនៗ និងមានអ្នកចូលរួមប្រមាណជាង 125 នាក់ មកពីទូទាំងខេត្តព្រះសីហនុផងដែរ។