ចក្ខុវិស័យ បេសកកម្ម តម្លៃស្នូល
សមាគម CATA មានទិសដៅ និងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សហគមន៍, លើកកម្ពស់សហគមន៍សេដ្ឋកិច្ចឱ្យកាន់តែល្អប្រសើរជានិរន្តរភាព, យុវជនមូស្លីមអាចបន្តការអប់រំ និងទទួលបានឱកាសការងារ, បង្កើនលទ្ធភាពទទួលបានការងារមនុស្សធម៌ទូទៅជួយដល់ស្ត្រីមេម៉ាយ កុមារកំព្រា យុវជន ហាគីម និងគ្រូបង្រៀនខ្មែរឥស្លាម, និងប្រជាពលរដ្ឋទូទៅដោយមិនប្រកាន់និន្នាការឫសាសនាឡើយ។
ការផ្តោតសំខាន់របស់ CATA គឺការលើកកម្ពស់ការគាំទ្រមូលនិធិសម្រាប់សហគមន៍ឥស្លាមកម្ពុជា ក៏ដូចជាការអភិវឌ្ឍន៍ធនធានមនុស្ស និងសេដ្ឋកិច្ចរបស់សហគមន៍។ លើសពីនេះ ដោយមានការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះគោលការណ៍មនុស្សធម៌ CATA ជាអ្នកតស៊ូមតិសម្រាប់ការលើកកម្ពស់សុខុមាលភាពរបស់សហគមន៍។
សមាគម CATA ចង់ឃើញសហគមន៍ឥស្លាមនៅកម្ពុជាប្រកបដោយសមត្ថភាពខ្ពស់ ចំណេះដឹងជ្រៅជ្រះ និងការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ការរស់នៅដោយការគោរពគ្នាទៅវិញទៅមក និងមានស្តង់ដារជីវិតប្រសើរឡើង។ CATA កំពុងកសាងឡើងវិញនូវតម្លៃស្នូលនៃប្រជាជាតិឥស្លាម និងបង្កើតផែនការសកម្មភាពប្រកបដោយនិរន្តរភាព ដែលចូលរួមជាមួយប្រជាជនឥស្លាមមកពីគ្រប់វិស័យក្នុងប្រទេសកម្ពុជា។
សមាគម CATA ជំរុញទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងភាតរភាពនិងធ្វើការរួមគ្នាជាមួយថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ដែលពាក់ព័ន្ធ ដើម្បីរៀបចំទិសដៅរួមគ្នាលើផែនការមេ ចក្ខុវិស័យវែងឆ្ងាយ និងការទប់ស្កាត់ផលលំបាកនាពេលអនាគត ដែលរារាំងដល់ដំណើរការបច្ចុប្បន្នរបស់សហគមន៍។
សមាគម CATA ជឿជាក់ថា ចំណេះដឹង ការច្នៃប្រឌិត និងការអភិវឌ្ឍន៍ខ្លួនឯង គឺជាកត្តាវិជ្ជមានសម្រាប់ការផ្លាស់ប្តូរ និងការព្យាយាមផ្លាស់ប្តូរអាកប្បកិរិយា និងកាត់បន្ថយការគិតអវិជ្ជមាននៅក្នុងសហគមន៍។
សមាគម CATA ចាត់ទុកបុគ្គលិក និងភ្នាក់ងាររបស់ខ្លួនដោយយកចិត្តទុកដាក់ខ្ពស់ ដោយឱ្យតម្លៃលើការខិតខំប្រឹងប្រែង ការលះបង់ ភាពស្មោះត្រង់ ការគោរព សមត្ថភាពសម្រាប់កែលម្អខ្លួនឯង ភាពរីករាយ និងមិត្តភាពក្នុងចំណោមសមាជិកក្រុម។
សមាគម CATA ផ្តល់អាទិភាពដល់គណនេយ្យភាព ការឆ្លើយតបទៅនឹងគោលនយោបាយសេដ្ឋកិច្ចសង្គមថ្នាក់ក្រោមជាតិ ការលើកកម្ពស់សន្តិភាព និងការចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍សាសនា។