ស្រុកមុខកំពូល ខេត្តកណ្តាល: នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ នាវេលាម៉ោង៩ព្រឹក លោក សេន សាម៉ាន នាយកប្រតិបត្តិនៃសមាគមអាម៉ាណះតាកាហ្វុលកម្ពុជាបានដឹកនាំបើកកិច្ចប្រជុំជំនួបសំណេះសំណាលថ្នាក់ដឹកនាំសហគមន៍ គ្រូបង្រៀនខ្មែរឥស្លាមប្រមាណជិត 80នាក់ ស្តីពី៖ កម្មវិធីគម្រោង “លុយខ្ញុំស្អាត និងការអភិវឌ្ឍន៍សហគមន៍” ក្រោមកិច្ចសហការណ៍រវាងសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា និងធនាគារអេសុីលីដា។