តួន ហាជ្ជី ម៉ាត់ សារី ប្រធានសាខាសមាគម CATA ក្រុងកំពង់ឆ្នាំង និងក្រុមការងារ បាននាំយកជំនួយថវិកាចំនួន ៦០០,០០០ រៀល ជូនដល់គ្រួសារមួយដែលមានសមាជិក ៥នាក់ ដែលរងគ្រោះដោយអគ្គិភ័យកាលពីព្រឹកថ្ងៃទី ០៩ កក្កដា ឆ្នាំ២០២៥ នៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។