មជ្ឈមណ្ឌលឥស្លាមភ្នំពេញ (PPIC), មូលនិធិអភិវឌ្ឍន៍មូស្លឹមកម្ពុជា (CMDF) និងសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា (CATA) បានរួមគ្នាផ្តល់ជំនួយសង្គ្រោះបន្ទាន់ ដល់ជនភៀសសឹកកម្ពុជា ដែលកំពុងជួបប្រទះការខ្វះខាតអាហារ ទឹកស្អាត ទីជម្រក និងសម្ភារៈចាំបាច់ផ្សេងៗ។
ជំនួយជាកញ្ចប់អាហារទាំងនេះ ត្រូវបានផ្តល់ជូនតាមរយៈក្រសួងធម្មការ និងសាសនា ដែលរួមមាន៖
1. កញ្ចប់អាហារ ចំនួន ៥០ កេស
2. មីកំប៉ុង ចំនួន ៤ ថង់ធំ
3. ត្រីខកំប៉ុង ចំនួន ៦ កេសធំ
4. អង្ករ ចំនួន ៥ ការ៉ុង
5. ទឹកសុទ្ធ ចំនួន ១៥០ កេស
6. សម្លៀកបំពាក់ ចំនួន ១កញ្ចប់
