Takaful Cambodia

អំពីយើងខ្ញុំ

សមាគមអាម៉ាណះតាកាហ្វុលកម្ពុជា - អ.ត.ក ហៅកាត់ថា សមាគម CATA បានចុះបញ្ជីទទួលស្គាល់ដោយក្រសួងមហាផ្ទៃ តាមរយៈលិខិតលេខ ៧២៦០ ប្រក ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២។ សមាគម CATA មានទិសដៅ និងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សហគមន៍, លើកកម្ពស់សហគមន៍សេដ្ឋកិច្ចឱ្យកាន់តែល្អប្រសើរជានិរន្តរភាព,យុវជនមូស្លីម អាចបន្តការអប់រំ និងទទួលបានឱកាសការងារ, បង្កើនលទ្ធភាពទទួលបានការងារមនុស្សធម៌ទូទៅជួយដល់ស្ត្រីមេម៉ាយ កុមារកំព្រា យុវជន ហាគីម និងគ្រូបង្រៀនខ្មែរឥស្លាម, និងប្រជាពលរដ្ឋទូទៅដោយមិនប្រកាន់និន្នាការ ឫសាសនាឡើយ។ 

CATA បានបង្កើតប្រព័ន្ធតម្លាភាព និងគណនេយ្យភាព ដើម្បីលើកទឹកចិត្តសហគមន៍មូស្លីម ឱ្យចូលរួមជាសមាជិក និងចូលរួមចំណែក បរិច្ចាគ (Sadaqah) និង Zakat ដើម្បីកំណត់អត្តសញ្ញាណសមាជិកដែលត្រូវការជំនួយក្នុងពេលមានអាសន្ន ឬការលំបាកផ្នែកហិរញ្ញវត្ថុ។ 

Vision

សមាគម CATA ចង់ឃើញសហគមន៍ឥស្លាមនៅកម្ពុជាប្រកបដោយសមត្ថភាពខ្ពស់ ចំណេះដឹងជ្រៅជ្រះ និងការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ការរស់នៅដោយការគោរពគ្នាទៅវិញទៅមក និងមានស្តង់ដារជីវិតប្រសើរឡើង។ CATA កំពុងកសាងឡើងវិញនូវតម្លៃស្នូលនៃប្រជាជាតិឥស្លាម និងបង្កើតផែនការសកម្មភាពប្រកបដោយនិរន្តរភាព ដែលចូលរួមជាមួយប្រជាជនឥស្លាមមកពីគ្រប់វិស័យក្នុងប្រទេសកម្ពុជា។

Mission

CATA fosters friendly relations, friendship, solidarity, and brotherhood while creating programs for humanitarian activities that benefit members of the youth, the elderly, widows, and the general poor, irrespective of political affiliation. These initiatives reflect our unwavering commitment to serving the community and promoting ethical financial practices within Cambodia.

Core Values

  • សមាគម CATA ជឿជាក់ថា ចំណេះដឹង ការច្នៃប្រឌិត និងការអភិវឌ្ឍន៍ខ្លួនឯង គឺជាកត្តាវិជ្ជមានសម្រាប់ការផ្លាស់ប្តូរ និងការព្យាយាមផ្លាស់ប្តូរអាកប្បកិរិយា និងកាត់បន្ថយការគិតអវិជ្ជមាននៅក្នុងសហគមន៍។
  • សមាគម CATA ចាត់ទុកបុគ្គលិក និងភ្នាក់ងាររបស់ខ្លួនដោយយកចិត្តទុកដាក់ខ្ពស់ ដោយឱ្យតម្លៃលើការខិតខំប្រឹងប្រែង ការលះបង់ ភាពស្មោះត្រង់ ការគោរព សមត្ថភាពសម្រាប់កែលម្អខ្លួនឯង ភាពរីករាយ និងមិត្តភាពក្នុងចំណោមសមាជិកក្រុម។
  • សមាគម CATA ផ្តល់អាទិភាពដល់គណនេយ្យភាព ការឆ្លើយតបទៅនឹងគោលនយោបាយសេដ្ឋកិច្ចសង្គមថ្នាក់ក្រោមជាតិ ការលើកកម្ពស់សន្តិភាព និងការចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍សាសនា។

ចូលរួមជាមួយយើងខ្ញុំ

ពួកយើងជាសមាគមដែលជួយសហគមន៍ដើម្បីមនុស្សធម៍