Takaful Cambodia

សមាគម CATA មានកិត្តិយសយ៉ាងខ្ពង់ខ្ពស់ដែលបានចូលជួបសម្ដែងការគួរសមជាមួយ ឯកឧត្តម Shaharuddin Onn អគ្គរាជទួតម៉ាឡេស៊ី

ថ្ងៃនេះ សមាគម CATA មានកិត្តិយសយ៉ាងខ្ពង់ខ្ពស់ដែលបានចូលជួបសម្ដែងការគួរសមជាមួយ ឯកឧត្តម Shaharuddin Onn អគ្គរាជទួតម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅស្ថានទូតម៉ាឡេស៊ីផ្ទាល់។ ក្នុងជំនួបដ៏មានអត្ថន័យនេះ សមាគមទទួលបាននូវការណែនាំ និងបទពិសោធន៍ដ៏មានតម្លៃជាច្រើនពាក់ព័ន្ធនឹង “ការអភិវឌ្ឍន៍កិច្ចការងារមនុស្សធម៌កម្រិតខ្ពស់”។ នេះគឺជាជំហានដ៏សំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីនាំមកនូវផលប្រយោជន៍កាន់តែប្រសើរសម្រាប់សង្គមជាតិ និងការងារសប្បុរសធម៌រវាងប្រទេសទាំងពីរ។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងការចែករំលែកទស្សនវិស័យដ៏ល្អៗ! #កម្ពុជាម៉ាឡេស៊ី #ការងារមនុស្សធម៌ #សាមគ្គីភាព #Cambodia #Malaysia #HumanitarianWork #Diplomacy

ស្វាគមន៍ Miss. Erafasyra MAN ជា Brand Ambassador នៃសមាគម CATA

សមាគមអាម៉ាណះតាកាហ្វុលកម្ពុជា (CATA) មានកិត្តិយស និងសេចក្តីរីករាយស្វាគមន៍ Miss. Erafasyra MAN ជា Brand Ambassador ផ្លូវការ កិច្ចសហការនេះគឺជាជំហានសំខាន់មួយ ក្នុងការពង្រឹងការផ្សព្វផ្សាយអំពី TAKAFUL Concept ដែលឈរលើគោលការណ៍នៃច្បាប់ឥស្លាម (Shariah Law) និងការបង្កើតតម្លៃវិជ្ជមានជូនសហគមន៍។ យើងជឿជាក់ថា វត្តមានរបស់កញ្ញានឹងរួមចំណែកលើកកម្ពស់ការយល់ដឹង ស្មារតីសង្គម និងភាពជឿទុកចិត្តចំពោះ CATA ឲ្យកាន់តែរឹងមាំ និងទូលំទូលាយបន្ថែមទៀត។ Together, we inspire trust. Together, we serve the community.

មជ្ឈមណ្ឌលឥស្លាមភ្នំពេញ (PPIC), មូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា, នាំយកនូវអំណោយសប្បុរសធម៌ និងសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា (CATA) ប្រគល់ជូនក្រសួងទេសចរណ៍

មជ្ឈមណ្ឌលឥស្លាមភ្នំពេញ (PPIC), មូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា, នាំយកនូវអំណោយសប្បុរសធម៌ និងសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា (CATA) ប្រគល់ជូនក្រសួងទេសចរណ៍ …………………………………………… ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលអំណោយសប្បុរសធម៌ពី មជ្ឈមណ្ឌលឥស្លាមភ្នំពេញ (PPIC), មូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា, នាំយកនូវអំណោយសប្បុរសធម៌ និងសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា (CATA) បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងសម្ភារៈរួមមាន៖ អង្ករចំនួន ២ ៥០០គីឡូក្រាម, ទឹកបរិសុទ្ធចំនួន ២៥០កេស និងមីចំនួន ២៥០កេស តាមរយៈក្រសួងទេសចរណ៍ ដើម្បីជូនដល់វីរកងទ័ពដ៏អង់អាចក្លាហាន និងបងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលជាទឹកចិត្តដ៏ធំធេងបានបង្ហាញនូវការគោរពស្រឡាញ់ ផ្តល់កម្លាំងចិត្តដល់វីរភាពកងទ័ពការពារជាតិរបស់យើង និងជាគាំទ្រវីរកងទ័ពជួរមុខកម្ពុជាដ៏អង់អាចក្លាហាន ក្នុងន័យបង្ហាញពីខឿនការពារជាតិ ជាពិសេសការគិតគូរដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលបាននិងកំពុងជម្លៀសចេញ ពីផ្ទះសម្បែងមកទីកន្លែងសុវត្ថិភាព។ ទីស្តីការក្រសួងទេសចរណ៍ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥

មជ្ឈមណ្ឌលឥស្លាមភ្នំពេញ (PPIC), មូលនិធិអភិវឌ្ឍន៍មូស្លឹមកម្ពុជា (CMDF) និងសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា (CATA) បានរួមគ្នាផ្តល់ជំនួយសង្គ្រោះបន្ទាន់ ដល់ជនភៀសសឹកកម្ពុជា ដែលកំពុងជួបប្រទះការខ្វះខាតអាហារ ទឹកស្អាត ទីជម្រក និងសម្ភារៈចាំបាច់ផ្សេងៗ។

មជ្ឈមណ្ឌលឥស្លាមភ្នំពេញ (PPIC), មូលនិធិអភិវឌ្ឍន៍មូស្លឹមកម្ពុជា (CMDF) និងសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា (CATA) បានរួមគ្នាផ្តល់ជំនួយសង្គ្រោះបន្ទាន់ ដល់ជនភៀសសឹកកម្ពុជា ដែលកំពុងជួបប្រទះការខ្វះខាតអាហារ ទឹកស្អាត ទីជម្រក និងសម្ភារៈចាំបាច់ផ្សេងៗ។ ជំនួយជាកញ្ចប់អាហារទាំងនេះ ត្រូវបានផ្តល់ជូនតាមរយៈក្រសួងធម្មការ និងសាសនា ដែលរួមមាន៖ 1. កញ្ចប់អាហារ ចំនួន ៥០ កេស 2. មីកំប៉ុង ចំនួន ៤ ថង់ធំ 3. ត្រីខកំប៉ុង ចំនួន ៦ កេសធំ 4. អង្ករ ចំនួន ៥ ការ៉ុង 5. ទឹកសុទ្ធ ចំនួន ១៥០ កេស 6. សម្លៀកបំពាក់ ចំនួន ១កញ្ចប់

ក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines បានបង្ហាញបំណងសហការជាមួយសហគមន៍ឥស្លាមកម្ពុជា ដើម្បីរៀបចំកញ្ចប់ធម្មយាត្រា Hajj និង Umrah ជាមួយតម្លៃពិសេស និងការផ្តល់ជូនបន្ថែមសម្រាប់សាសនិកឥស្លាមកម្ពុជា។

ក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines បានបង្ហាញបំណងសហការជាមួយសហគមន៍ឥស្លាមកម្ពុជា ដើម្បីរៀបចំកញ្ចប់ធម្មយាត្រា Hajj និង Umrah ជាមួយតម្លៃពិសេស និងការផ្តល់ជូនបន្ថែមសម្រាប់សាសនិកឥស្លាមកម្ពុជា។

ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់ (MoU) រវាង អង្គការមូលនិធិអុីម៉ាន់កម្ពុជា និង សមាគមអាម៉ាណះតាកាហ្វុលកម្ពុជា

រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែវិច្ឆិការ ឆ្នាំ២០២៥—————ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់ (MoU) រវាង អង្គការមូលនិធិអុីម៉ាន់កម្ពុជា និង សមាគមអាម៉ាណះតាកាហ្វុលកម្ពុជា ក្នុងគោលបំណងដើម្បីលើកម្ពស់វិស័យអប់រំ និងការអភិវឌ្ឍសហគមន៍។

ជំនួបអាណាព្យាបាលសិស្សានុសិស្សថ្នាក់ទី៧~១២ រៀបចំដោយ Cambodian Islamic Center (CIC) ស្រុកមុខកំពូល, ខេត្តកណ្តាល។

ជំនួបអាណាព្យាបាលសិស្សានុសិស្សថ្នាក់ទី៧~១២ រៀបចំដោយ Cambodian Islamic Center (CIC) ស្រុកមុខកំពូល, ខេត្តកណ្តាល។

កម្មវិធីប្រជុំផ្សព្វផ្សាយស្តីពី៖ “លុយខ្ញុំស្អាត” (RIBA Clearances) និង ការរៀបចំជ្រើសតាំងសមាសភាពមន្រ្តីភ្នាក់ងារតំណាងសមាគម CATA ប្រចាំខេត្តព្រះសីហនុ

នាព្រឹកថ្ងៃទី 20 វិច្ឆិកា 2025 ~ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ =============== កម្មវិធីប្រជុំផ្សព្វផ្សាយស្តីពី៖ “លុយខ្ញុំស្អាត” (RIBA Clearances) និង ការរៀបចំជ្រើសតាំងសមាសភាពមន្រ្តីភ្នាក់ងារតំណាងសមាគម CATA ប្រចាំខេត្តព្រះសីហនុ បានប្រារព្ធឡើងក្រោមអធិបតីភាពលោក សេន សាម៉ាន នាយកប្រតិបត្តិនៃសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា (CATA) និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស។ កម្មវិធីនេះ បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ គណៈអុីមាំ ហាកឹម តួនៗ និងមានអ្នកចូលរួមប្រមាណ​ជាង 125 នាក់ មកពីទូទាំងខេត្តព្រះសីហនុផងដែរ។

លោក សេន សាម៉ាន នាយកប្រតិបត្តិនៃ សមាគមអាម៉ាណះតាកាហ្វុលកម្ពុជា (CATA) បានធ្វើការ​ទស្សនៈកិច្ច និង​សំណេះសំណាល​ជាមួយ​នាយក​សាលា​អាត់តាម៉ៃយូស

នាល្ងាចថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ លោក សេន សាម៉ាន នាយកប្រតិបត្តិនៃ សមាគមអាម៉ាណះតាកាហ្វុលកម្ពុជា (CATA) បានធ្វើការ​ទស្សនៈកិច្ច និង​សំណេះសំណាល​ជាមួយ​នាយក​សាលា​អាត់តាម៉ៃយូស ក្រុម​គ្រូបង្រៀន និង​សិក្សានុសិស្សប្រមាណ​ជាង ៣០ នាក់ ស្ថិតនៅភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ការផ្សព្វផ្សាយកម្មវិធីលុយខ្ញុំស្អាត (RIBA Clearance) និងផែនការទិសដៅអភិវឌ្ឍន៍សហគមន៍ឥស្លាម ឆ្នាំ2026

នាព្រឹកថ្ងៃទី 19 ខែវិច្ឆិកា ឆ្នាំ 2025 លោក សេន សាម៉ាន នាយកប្រតិបត្តិនៃសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា (CATA) បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីអំពី “ការផ្សព្វផ្សាយកម្មវិធីលុយខ្ញុំស្អាត (RIBA Clearance) និងផែនការទិសដៅអភិវឌ្ឍន៍សហគមន៍ឥស្លាម ឆ្នាំ2026” ដែលមានការស្វាគមន៍យ៉ាងកក់ក្តៅពីលោក អុីត ហុីម គណៈអ៊ីម៊ាំខេត្តកំពត និងជាប្រធានសមាគម CATA ប្រចាំខេត្តកំពត ព្រមទាំងការចូលរួមពីគ្រូបង្រៀនខ្មែរឥស្លាម ហាកឹមជាច្រើនរូបផងដែរ។