Takaful Cambodia

មូលនិធិសហគមន៍ខ្ញុំ
គម្រោងលុយខ្ញុំស្អាត
Hajj Fund Cambodia
ធនាគារអាហារ CATA
សេដ្ធកិច្ចសហគមន៍ខ្ញុំ
វ់ាកាហ្វ
គម្រោងអណ្ដូងទឹក
ការអភិវឌ្ឍន៍ធនធានមនុស្ស

Mr. Sen Saman, Executive Director of the Cambodian Amanah Takaful Association (CATA), held a working discussion with Datuk Said Aldi Al Idrus, President of the World Islamic Youth Mosque Organization and Global Chairman of DMDI (Dunia Melayu Dunia Islam) based in Indonesia.

នៅរាជធានីភ្នំពេញ, នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ លោក សេន សាម៉ាន នាយកប្រតិបត្តិនៃ សមាគមអាម៉ាណះតាកាហ្វុលកម្ពុជា (CATA) បានជួបពិភាក្សាការងារជាមួយ Datuk Said Aldi Al Idrus ប្រធានអង្គការយុវជននៃវិហារអ៊ីស្លាមពិភពលោក និងជាប្រធាន DMDI ពិភពលោកប្រចាំប្រទេសឥណ្ឌូនេស៊ី។ការជួបនេះមានគោលបំណងពង្រឹងសហការណ៍លើផ្នែកបច្ចេកទេស (Food Bank) ដើម្បីជួយគាំទ្រកម្មវិធីមនុស្សធម៌សង្គម រួមមាន៖ ការជួយដល់កុមារកំព្រា អ្នកចាស់ជរា ស្រ្តីម៉េម៉ាយ និងប្រជាពលរដ្ឋឥស្លាមដែលជួបបញ្ហាសេដ្ឋកិច្ច។ Phnom Penh, July 25, 2025 — Mr. Sen Saman, Executive Director of the Cambodian Amanah Takaful Association (CATA), held a working discussion with Datuk Said Aldi Al Idrus, President of the World Islamic Youth Mosque Organization and Global Chairman of DMDI (Dunia Melayu Dunia Islam) based in Indonesia.The meeting focused on strengthening technical collaboration (Food Bank Program) to support impactful humanitarian and social initiatives, including aid to orphans, the elderly, widows, and underprivileged Muslim communities.

តួន ហាជ្ជី ម៉ាត់ សារី ប្រធានសាខាសមាគម CATA ក្រុងកំពង់ឆ្នាំង និងក្រុមការងារ បាននាំយកជំនួយថវិកាចំនួន ៦០០,០០០ រៀល ជូនដល់គ្រួសារមួយដែលមានសមាជិក ៥នាក់ ដែលរងគ្រោះដោយអគ្គិភ័យកាលពីព្រឹកថ្ងៃទី ០៩ កក្កដា ឆ្នាំ២០២៥ នៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។

តួន ហាជ្ជី ម៉ាត់ សារី ប្រធានសាខាសមាគម CATA ក្រុងកំពង់ឆ្នាំង និងក្រុមការងារ បាននាំយកជំនួយថវិកាចំនួន ៦០០,០០០ រៀល ជូនដល់គ្រួសារមួយដែលមានសមាជិក ៥នាក់ ដែលរងគ្រោះដោយអគ្គិភ័យកាលពីព្រឹកថ្ងៃទី ០៩ កក្កដា ឆ្នាំ២០២៥ នៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។

កិច្ចប្រជុំពិភាក្សាលើការរៀបចំសមាសភាពមន្រ្តីភ្នាក់ងារនៃ សមាគមអាម៉ាណះតាកាហ្វុលកម្ពុជា ប្រចាំសង្កាត់ព្រែកប្រា ខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

កិច្ចប្រជុំពិភាក្សាលើការរៀបចំសមាសភាពមន្រ្តីភ្នាក់ងារនៃ សមាគមអាម៉ាណះតាកាហ្វុលកម្ពុជា ប្រចាំសង្កាត់ព្រែកប្រា ខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ពិធីសំណេះសំណាលថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា លើកទី១ នៅមជ្ឈមណ្ឌលឥស្លាមភ្នំពេញ( PPIC)៕

នៅរសៀលថ្ងៃសៅរ៍ទី១៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា លើកទី១ នៅមជ្ឈមណ្ឌលឥស្លាមភ្នំពេញ( PPIC)៕

កម្មវិធីផ្សព្វផ្សាយកម្មវិធីគម្រោង​ លុយខ្ញុំស្ងាត ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង

ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង៖នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ នាវេលាម៉ោង៩ព្រឹក លោក សេន សាម៉ាន នាយកប្រតិបត្តិនៃសមាគមអាម៉ាណះតាកាហ្វុលកម្ពុជាបានដឹកនាំបើកកិច្ចប្រជុំជំនួបសំណេះសំណាលថ្នាក់ដឹកនាំសហគមន៍ គ្រូបង្រៀនខ្មែរឥស្លាម អុីមាំម៉ាស្ជិត និងយុវជនប្រមាណជិត 300នាក់ ស្តីពី៖ កម្មវិធីគម្រោង “លុយខ្ញុំស្អាត និងការអភិវឌ្ឍន៍សហគមន៍” ក្រោមកិច្ចសហការណ៍រវាងសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា និងធនាគារអេសុីលីដា។

កម្មវិធីគម្រោង “លុយខ្ញុំស្អាត និងការអភិវឌ្ឍន៍សហគមន៍

ស្រុកមុខកំពូល ខេត្តកណ្តាល: នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ នាវេលាម៉ោង៩ព្រឹក លោក សេន សាម៉ាន នាយកប្រតិបត្តិនៃសមាគមអាម៉ាណះតាកាហ្វុលកម្ពុជាបានដឹកនាំបើកកិច្ចប្រជុំជំនួបសំណេះសំណាលថ្នាក់ដឹកនាំសហគមន៍ គ្រូបង្រៀនខ្មែរឥស្លាមប្រមាណជិត 80នាក់ ស្តីពី៖ កម្មវិធីគម្រោង “លុយខ្ញុំស្អាត និងការអភិវឌ្ឍន៍សហគមន៍” ក្រោមកិច្ចសហការណ៍រវាងសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា និងធនាគារអេសុីលីដា។

សកម្មភាពផ្សព្វផ្សាយស្តីពីកមកមវិធីគម្រោង “លុយខ្ញុំស្អាត” របស់សមាគមអាម៉ាណះតាកាហ្វុលកម្ពុជា ក្នុងខេត្តតាកែវ។

សកម្មភាពផ្សព្វផ្សាយស្តីពីកមកមវិធីគម្រោង “លុយខ្ញុំស្អាត” របស់សមាគមអាម៉ាណះតាកាហ្វុលកម្ពុជា ក្នុងខេត្តតាកែវ។

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា ជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី ស្ដីពីការអនុវត្តកម្មវិធីគម្រោង “លុយខ្ញុំស្អាត”

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា ជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី ស្ដីពីការអនុវត្តកម្មវិធីគម្រោង “លុយខ្ញុំស្អាត”=====នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៥ សមាគមអាម៉ាណះតាកាហ្វុលកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី ស្ដីពីការអនុវត្តកម្មវិធីគម្រោង “លុយខ្ញុំស្អាត” ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសនិងជាប្រធានក្រុមប្រឹក្សាសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា(CATA) នៅស្នាក់ការកណ្តាល ធនាគារ អេស៊ីលីដា ភីអិលស៊ី ស្ថិតនៅមហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយមានអ្នកអញ្ជើញចូលរួមចំនួន ៣៤៥ នាក់។អនុស្សរណៈនៃការយោគ យល់គ្នានេះ ជាការឆ្លុះបញ្ចាំងនៃការប្តេជ្ញាចិត្តនៃភាគីទាំងពីរ ដើម្បីផ្តល់ជូននូវសេវាហិរញ្ញវត្ថុ ស្របតាម គោលការណ៍ច្បាប់ឥស្លាម និងអាចគ្រប់គ្រងហិរញ្ញវត្ថុរបស់សមាជិក CATA ទាំងអស់ដោយគ្មានការប្រាក់។ ភាពជាដៃគូនេះ ក៏បានផ្តល់ជូននូវដំណោះស្រាយប្រកបដោយតម្លាភាព សុវត្ថិភាព ដោយ ធនាគារនឹងផ្តល់ជូននូវសេវាកម្មធនាគារដែលគោរពតាមច្បាប់សារីអះ ដែលអនុញ្ញាតឱ្យបងប្អូនខ្មែរ ឥស្លាមអាចដាក់ប្រាក់សន្សំដោយមិនទទួលការប្រាក់ ឫត្រូវបានកាត់ចេញដោយស្វ័យប្រវត្តិ ចូលទៅ គណនី CATA ដែលមាននៅ ធនាគារ អេស៊ីលីដា កម្មវិធីគម្រោង “លុយខ្ញុំស្អាត” សម្រាប់ប្រើ ប្រាស់នៅក្នុងគម្រោងសហគមន៍ និងសកម្មភាពសប្បុរសធម៌នានា ដែលអនុលោមតាមច្បាប់ឥស្លាម។លោកបណ្ឌិត អ៊ិន ចាន់នី បានថ្លែងបន្តថា អនុស្សរណៈនៃការយោគយល់គ្នានេះ គឺស្របតាមទស្សនៈ និងបេសកកម្មរបស់ធនាគារ អេស៊ីលីដាជាធនាគារពាណិជ្ជនាំមុខដែលលោកអ្នកជឿទុកចិត្តបំផុតនៅប្រទេសកម្ពុជា ក្នុងការផ្តល់ និងបម្រើសេវាកម្មហិរញ្ញវត្ថុជូនដល់សាធារណជនគ្រប់មជ្ឈដ្ឋានក្នុងសហគមន៍ ។ ជាក់ស្តែងជាមួយសហគមន៍ខ្មែរឥស្លាម ដែលធនាគារបានប្តេជ្ញាចិត្តខ្ពស់ ក្នុងការបម្រើសេវាកម្មអស់ពីដួងចិត្ត តាមចុក្ខវិស័យរបស់ខ្លួន ហើយជាពិតណាស់ធនាគារ បានបម្រើសេវាកម្មដល់បងប្អូនឥស្លាមនៅទូទាំងប្រទេសរួចមកហើយ ប៉ុន្តែក្នុងវិធីថ្ងៃនេះ គឺជាកម្មវិធីផ្លូវការ ដែលនឹងពង្រីកកិច្ចសហប្រតិបត្តិការ និងបម្រើសេវាកម្មឱ្យបានជ្រាលជ្រៅឱ្យដល់សហគមន៍ខ្មែរឥស្លាម ទៅតាមគោលការណ៍ច្បាប់ឥស្លាមផង ហើយត្រូវនឹងទៅច្បាប់បទបញ្ញប្បត្តិ នៃជាតិផងដែរ។ចំណែក ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសនិងជាប្រធានក្រុមប្រឹក្សាសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា(CATA) បានថ្លែងថា បច្ចុប្បន្ន នៅកម្ពុជា មានពលរដ្ឋខ្មែរ-ឥស្លាមសរុបជាង ៨០ម៉ឺននាក់ ប៉ុន្ដែ ការប្រើប្រាស់សេវាធនាគារ សម្រាប់ពួកគាត់ គឺមិនសូវមានភាពទូលំទូលាយនោះឡើយ ដោយសារមានការខ្លាចក្រែដាក់ថវិកា នៅក្នុងធនាគារ មានការពាក់ព័ន្ធនឹងការប្រាក់ និងលុយអត្ថប្រយោជន៍ផ្សេងៗពីធនាគារ ដែលមិនសមស្របជាមួយនឹងច្បាប់ឥស្លាម ដោយអ្នកខ្លះមិនដាក់នោះទេ ហើយសន្សំដាក់សន្សំដាក់នៅផ្ទះ។ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមថា តាមរយៈកម្មវិធីគម្រោង «លុយខ្ញុំស្អាត» ដែលទើប តែបានដាក់ឱ្យ ប្រើប្រាស់ ដោយធនាគារ អេស៊ីលីដា ក្រោមការសហការជាមួយនឹង សមាគម អាម៉ាណះតាកាហ្វុល កម្ពុជា នឹងជួយសម្រួលឱ្យពលរដ្ឋខ្មែរ-ឥស្លាមទាំងអស់ អាចមានលទ្ធភាពប្រើប្រាស់ សេវាធនាគារបាន យ៉ាងងាយស្រួល សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ ពិសេសអាចទុកដាក់ប្រាក់កាស របស់ពួកគាត់បាន យ៉ាងងាយស្រួល មានសុវត្ថិភាពបំផុត និងជៀសផុតពីការបាត់បង់ ដោយយថាហេតុ។ ឯកឧត្តមបណ្ឌិតបានថ្លែងបន្តថា ប្រាក់កម្រៃដែលទទួលបានពីគម្រោងខាងលើ នឹងផ្តល់អត្ថប្រយោជន៍រួមដល់សហគមន៍ ក៏ដូចជាសង្គមទាំងមូល ដូចជាសម្រាប់សាងសង់ផ្លូវថ្នល់ បង្គន់អនាម័យ ដាក់សូឡាបំភ្លឺផ្លូវនៅតាមសហគមន៍ និងផ្សេងៗទៀត។គួរឱ្យដឹងដែរថា ធនាគារ អេស៊ីលីដា ជាធនាគារពាណិជ្ជខ្មែរដ៏ធំជាងគេ ដែលបាន និងកំពុងចាក់ឫសយ៉ាងជ្រៅ និងរឹងមាំ នៅក្នុងវិស័យ ធនាគារ និងហិរញ្ញវត្ថុ ហើយបានបន្តផ្តោត លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធនាគារអេឡិចត្រូនិករបស់ខ្លួន កាន់តែខ្លាំងក្លា ពីមួយឆ្នាំទៅមួយឆ្នាំ។ គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២៤ នេះ ធនាគារ អេស៊ីលីដា មានទ្រព្យសកម្មសរុបចំនួនជាង ១០,៨៣ប៊ីលានដុល្លារអាមេរិក ប្រាក់បញ្ញើសន្សំសរុបចំនួន ៨,៣៦ប៊ីលានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ៥,៥២លាននាក់។ ធនាគារ អេស៊ីលីដា មានដៃគូអាជីវកម្មសរុប ច្រើងជាង ០,៥៥លានដៃគូ និងមានអ្នកប្រើប្រាស់អេស៊ីលីដា ស៊ូភើអេប សរុបចំនួនជាង ៤,៥៤ លាននាក់៕

កម្មវិធីជួបជុំថ្នាក់ដឹកនាំ និងសិក្ខាសាលាស្តីពី៖ “ដំណោះស្រាយអនុវត្តនៃការសម្អាតការប្រាក់នៅក្នុងប្រព័ន្ធធនាគារ RIBA Clearance”

កម្មវិធីជួបជុំថ្នាក់ដឹកនាំ និងសិក្ខាសាលាស្តីពី៖ “ដំណោះស្រាយអនុវត្តនៃការសម្អាតការប្រាក់នៅក្នុងប្រព័ន្ធធនាគារ RIBA Clearance” Alhamdulillah! កម្មវិធីជួបជុំថ្នាក់ដឹកនាំ និងសិក្ខាសាលាស្តីពី៖ “ដំណោះស្រាយអនុវត្តនៃការសម្អាតការប្រាក់នៅក្នុងប្រព័ន្ធធនាគារ RIBA Clearance” របស់ សមាគម CATA បានប្រព្រឹត្តទៅដោយជោគជ័យ ក្រោមការដឹកនាំប្រជុំផ្ទាល់ដោយ លោក សេន សាម៉ាន, នាយកប្រតិបត្តិនៃ សមាគមអាម៉ាណះតាកាហ្វុលកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ្នកឧញ៉ា ដាតុ អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសសកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា។ កម្មវិធីនេះ មានសមាសភាពជាថ្នាក់ដឹកនាំ មន្រ្តីភ្នាក់ងារ សមាគម CATA តួនៗ និងនាយកសាលាទាំង ៥ ចូលរួមប្រមាណជាង 50នាក់។ អត្ថប្រយោជន៍នៃកម្មវិធី៖ សិក្ខាសាលាស្តីពី៖ “ដំណោះស្រាយអនុវត្តនៃការសម្អាតការប្រាក់នៅក្នុងប្រព័ន្ធធនាគារ RIBA Clearance”។ ការបើកប័ណ្ណសមាជិកភាពថ្មី នៃ “មូលនិធិសហគមន៍ខ្ញុំ” – ផ្តល់ អត្ថប្រយោជន៍ពិសេស និង សេវាកម្មឥតគិតថ្លៃ សម្រាប់សមាជិក។ ការប្រគល់អំណោយជាគម្ពីរ Al-Quran ចំនួន៥កេះ ស្មើនឹង 200ក្បាល ជូនដល់ សាលាទាំង ៥ ដើម្បីលើកកម្ពស់ ការអប់រំផ្នែកសាសនាបន្ថែមនៅក្នុងខែ Ramadan ដ៏ពិសិដ្ឋ។ សូមអរគុណដល់ថ្នាក់ដឹកនាំ មន្រ្តីភ្នាក់ងារ សមាគម CATA តួនៗ និងនាយកសាលាទាំង ៥ដែលចូលរួម បានធ្វើឱ្យកម្មវិធីនេះប្រកបដោយជោគជ័យ! បន្តរួមចំណែក កសាងសហគមន៍ ផលប៉ះពាល់នៃ RIBA និងការផ្តល់ដំណោះស្រាយលើការអនុវត្តសម្អាតការប្រាក់នៅក្នុងធនាគារ តាមរយៈកម្មវិធី “លុយខ្ញុំស្អាត” (RIBA Clearance) និង ភាពរួមចំណែកក្នុងសង្គម។ #CATA #RIBAClearance #MyPureMoney #IslamicFinance #FinancialFreedom #សហគមន៍ខ្ញុំអនាគតខ្ញុំ