
ចូលរួមពិធី ចុះអនុស្សរណៈយោគយល់គ្នាលើសកម្មភាពអប់រំរវាងសាលាអន្តរជាតិអារ៉ស់ម៉ាស់និងសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា ។ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥
សកម្មភាពរបស់យើង

ចូលរួមពិធី ចុះអនុស្សរណៈយោគយល់គ្នាលើសកម្មភាពអប់រំរវាងសាលាអន្តរជាតិអារ៉ស់ម៉ាស់និងសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា ។ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥

ក្រុមការងារ Shari’ah Advisory Committee នៃ សមាគមអាម៉ាណះតាកាហ្វុលកម្ពុជា បានរៀបចំកិច្ចប្រជុំលើកទី២ ដើម្បីពិភាក្សាលើ លក្ខន្តិកៈកម្ចី (LOAN) និង ការបង់រំលស់ (LEASING) ស្របតាមគោលការណ៍ឥស្លាម។ កិច្ចប្រជុំនេះធ្វើឡើងក្រោមកិច្ចសហការដ៏រឹងមាំរវាង សមាគមអាម៉ាណះតាកាហ្វុលកម្ពុជា និង ធនាគារអេស៊ីលីដា។

នៅរាជធានីភ្នំពេញ, នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ លោក សេន សាម៉ាន នាយកប្រតិបត្តិនៃ សមាគមអាម៉ាណះតាកាហ្វុលកម្ពុជា (CATA) បានជួបពិភាក្សាការងារជាមួយ Datuk Said Aldi Al Idrus ប្រធានអង្គការយុវជននៃវិហារអ៊ីស្លាមពិភពលោក និងជាប្រធាន DMDI ពិភពលោកប្រចាំប្រទេសឥណ្ឌូនេស៊ី។ការជួបនេះមានគោលបំណងពង្រឹងសហការណ៍លើផ្នែកបច្ចេកទេស...

យុវជន គឺជាកម្លាំងស្នូលនៃការអភិវឌ្ឍន៍សហគមន៍។

តួន ហាជ្ជី ម៉ាត់ សារី ប្រធានសាខាសមាគម CATA ក្រុងកំពង់ឆ្នាំង និងក្រុមការងារ បាននាំយកជំនួយថវិកាចំនួន ៦០០,០០០ រៀល ជូនដល់គ្រួសារមួយដែលមានសមាជិក ៥នាក់ ដែលរងគ្រោះដោយអគ្គិភ័យកាលពីព្រឹកថ្ងៃទី ០៩ កក្កដា ឆ្នាំ២០២៥ នៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍...

កិច្ចប្រជុំពិភាក្សាលើការរៀបចំសមាសភាពមន្រ្តីភ្នាក់ងារនៃ សមាគមអាម៉ាណះតាកាហ្វុលកម្ពុជា ប្រចាំសង្កាត់ព្រែកប្រា ខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

នៅរសៀលថ្ងៃសៅរ៍ទី១៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា លើកទី១ នៅមជ្ឈមណ្ឌលឥស្លាមភ្នំពេញ( PPIC)៕

ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង៖នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ នាវេលាម៉ោង៩ព្រឹក លោក សេន សាម៉ាន នាយកប្រតិបត្តិនៃសមាគមអាម៉ាណះតាកាហ្វុលកម្ពុជាបានដឹកនាំបើកកិច្ចប្រជុំជំនួបសំណេះសំណាលថ្នាក់ដឹកនាំសហគមន៍ គ្រូបង្រៀនខ្មែរឥស្លាម អុីមាំម៉ាស្ជិត និងយុវជនប្រមាណជិត 300នាក់ ស្តីពី៖ កម្មវិធីគម្រោង “លុយខ្ញុំស្អាត និងការអភិវឌ្ឍន៍សហគមន៍” ក្រោមកិច្ចសហការណ៍រវាងសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា និងធនាគារអេសុីលីដា។

ស្រុកមុខកំពូល ខេត្តកណ្តាល: នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ នាវេលាម៉ោង៩ព្រឹក លោក សេន សាម៉ាន នាយកប្រតិបត្តិនៃសមាគមអាម៉ាណះតាកាហ្វុលកម្ពុជាបានដឹកនាំបើកកិច្ចប្រជុំជំនួបសំណេះសំណាលថ្នាក់ដឹកនាំសហគមន៍ គ្រូបង្រៀនខ្មែរឥស្លាមប្រមាណជិត 80នាក់ ស្តីពី៖ កម្មវិធីគម្រោង “លុយខ្ញុំស្អាត និងការអភិវឌ្ឍន៍សហគមន៍” ក្រោមកិច្ចសហការណ៍រវាងសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា និងធនាគារអេសុីលីដា។