Takaful Cambodia

My Community Fund
Wealth Purification
Barakah Food Bank
CATA EU
Waqaf
Water Wells
Qurban
Scholarships
  • 00Days
  • 00Hours
  • 00Minutes
  • 00Seconds

eid al-fitr

  • 00Days
  • 00Hours
  • 00Minutes
  • 00Seconds
📢 កម្មវិធីជំនួបពិភាក្សាស្តីពីការបង្កើតក្រុមការងារ សមាគម CATA ក្នុងថ្នាក់មូលដ្ឋាន
សមាគមអាម៉ាណះតាកាហ្វុលកម្ពុជា បានរៀបចំកម្មវិធីជំនួបពិភាក្សាជាមួយថ្នាក់ដឹកនាំនៅមូលដ្ឋាន ដើម្បីបង្កើតក្រុមការងារសមាគមប្រចាំខេត្ត ក្រុង ស្រុក ឃុំ និងភូមិ។ កម្មវិធីនេះនឹងជួយពង្រឹងសហការណ៍ និងការចូលរួមរបស់សហគមន៍មូលដ្ឋានក្នុងការអភិវឌ្ឍន៍កម្មវិធីអត្ថប្រយោជន៍សមាជិក។
👥 សមាសភាពអ្នកចូលរួម៖
✅ លោក សេន សាម៉ាន, នាយកប្រតិបត្តិនៃ សមាគម CATA និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អ្នកឧកញ៉ា ដាតុ អូស្មាន ហាស្សាន់, ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសសកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាភិបាល សមាគម CATA
✅ ឯកឧត្តម សាន់ យូ, អភិបាលរងខេត្តនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង
✅ ឯកឧត្តម សេន ម៉ាត់ណូ, ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង
✅ តួនហាជ្ជី យូណេស ហាសឹម, គណៈអុីមាំខេត្តកំពង់ឆ្នាំង
✅ និងអ្នកដឹកនាំមូលដ្ឋានមកពីក្រុង ស្រុក ឃុំ និងហាកឹម តួន ប្រមាណជាង 40នាក់។
កិច្ចប្រជុំនេះសំដៅលើការចែករំលែកអំពីគោលដៅនិងបេសកកម្មរបស់ សមាគម CATA, ការរួមចំណែករបស់សមាជិក និងការរៀបចំផែនការអនាគត។