

នេះជាលើកទីពីរដែលលោកនាយកប្រតិបត្តិបានជួបជីដូនម្នាក់ដែលមានជីវភាពក្រីក្រនិងឯកោ។ ជីដូនមានអាយុជាង 80 ឆ្នាំហើយ តែគ្មានកូនចៅសម្រាប់ថែរក្សា។ រស់នៅដោយអាស្រ័យលើការសដាកោះតិចតួចពីអ្នកភូមិនៅក្បែរ។
ក្នុងឪកាសនេះ លោកនាយកប្រតិបត្តិបានផ្តល់ថវិកាចំនួន 100,000៛ ជាសដាកោះ និងអណ្តូងទឹកស្អាតមួយសម្រាប់ជីដូនប្រើប្រាស់។ អណ្តូងទឹកស្អាតនេះ គឺជាជំនួយឧបត្ថម្ភក្រោមកិច្ចសហការណ៍រវាង Cambodian Amanah Takaful Association (CATA) និង Emaan Foundation Cambodia។ យើងសង្ឃឹមថាការចែករំលែកនេះនឹងផ្តល់នូវភាពងាយស្រួល និងអនុគ្រោះដល់ជីដូន។


