Takaful Cambodia

“Membership Financial Support”
In the morning of November 22, 2023,
Mr. Sles Kamry, Vice President of Cambodian Amanah Takaful Association (CATA), Kratie Province, High Representative H.E San Latin, President of CATA, Kratie Province, led the members and cooperated with local authorities, including Prek Saman Commune Chief, Chheuteal Plauh Village Chief and Imam Masqid. Presented greetings from H.E Minister Osman Hassan, Chairman of the Board of the CATA and Mr. Sen Saman, Executive Director, and handed over a budget of 5,000,000 Riels to the family of the deceased, Sim Maiyah. The 51-year-old, who has been registered as a member of the association since October 6, 2023, passed away on November 21, 2023 at 3:30 pm due to illness.
“មូលនិធិឧបត្ថម្ភសមាជិកភាព”
នាព្រឹកថ្ងៃទី២២ វិច្ឆិកា ២០២៣,
លោកស្លេះ កម្មរី អនុប្រធានសមាគមអាម៉ាណះតាកាហ្វុលកម្ពុជាខេត្តក្រចេះ តំណាងដ៏ខ្ពង់ខ្ពស់ឯ.ឧ សាន់ ឡាទីន ប្រធានសមាគមអាម៉ាណះតាកាហ្វុលកម្ពុជាខេត្តក្រចេះ បានដឹកនាំសមាជិក សមាជិកា និងសហការជាមួយអាជ្ញាធរមូលដ្ឋាន ដែលរួមមានលោកស្រី មេឃុំព្រែកសាម៉ាន់ លោកមេភូមិឈើទាលភ្លោះ និងអុីម៉ាំម៉ាស្ជិត បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើរសួរសុខទុក្ខរបស់ ឯ.ឧ ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា និងលោក សេន សាម៉ាន នាយកប្រតិបត្តិ ព្រមទាំងប្រគល់កញ្ចប់ថវិកា មូលនិធិឧបត្ថម្ភ ចំនួន ៥,០០០,០០០ រៀល ដល់គ្រួសារសព ឈ្មោះ សឹម ម៉ៃយ៉ះ ភេទស្រី អាយុ ៥១ឆ្នាំ ដែលបានចុះឈ្មោះជាសមាជិកា របស់សមាគម តាំងពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ កន្លងមក បានទទួលមរណភាពនៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ៣:៣០ នាទីរសៀល ដោយរោគាពាធ។

Facebook Comments

en_USEnglish