Skip to main content

Takaful Cambodia

ពិតជាកិត្តិយស និងមោទនភាពសម្រាប់សហគមន៍ខ្មែរឥស្លាម

ពិតជាកិត្តិយស និងមោទនភាពសម្រាប់សហគមន៍ខ្មែរឥស្លាម នៅកម្ពុជាយើង ក្នុងឱកាសលោកបណ្ឌិត សៀស្ខ ពិនទើ បាលីលះ ដែលជាអុីមាំ វិហារឥស្លាមដ៏បរិសុទ្ធ អាល់ហារ៉ម នៅម៉ាកាស់ មកដឹកនាំធ្វើអុីមាំផ្ទាល់ នៅវិហាឥស្លាមអាល់សាកាល់បឹងកក់​ នៅថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០២៤។

ពិធីសម្ពោធអគារសិក្សាចំនួន២ខ្នង

នាព្រឹកថ្ងៃទី12/08/2024, ពិធីសម្ពោធអគារសិក្សាចំនួន២ខ្នងគឺ៖ ‘Al-Mawaddah’ និង ‘Fahim Hakimi’ ដែលត្រូវបានជួសជុល និងកែលម្អ ឡើងវិញសំខាន់ៗរួមមានដូចជា៖ ការ​ជួសជុលដំបូល ដំឡើងពិតាន, ជួសជុលទ្វារបង្អួច, ការក្រាលឥដ្ឋការ៉ូឡើងវិញ ​និងលាបថ្នាំពណ៌ថ្មីសម្រាប់អគារទាំងមូល ដើម្បីបង្កើតបរិយាកាសសិក្សាកាន់តែប្រសើរ ជូនដល់សិស្សានុសិស្ស ក្រោមជំនួយឧបត្ថម្ភពី ធនាគារ ABA Bank តាមរយះ សមាគមអាម៉ាណះតាកាហ្វុលកម្ពុជា លើកញ្ចប់ថវិកាគម្រោងចំនួន 33,000,000៛ ស្ថិតក្នុងភូមិទី៤ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ក្រោមអធិបតី សាន់ យូ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង។

កិច្ចពិភាក្សាគ្នាលើការរៀបចំកម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់សាលា ២ខ្នង មាន៤បន្ទប់

នាព្រឹកថ្ងៃទី8/8/2024 នាយកប្រតិបត្តិនៃសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា រួមគ្នាជាមួយលោកអុីមាំខេត្តកំពង់ឆ្នាំងបើកកិច្ចពិភាក្សាគ្នាលើការរៀបចំកម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់សាលា ២ខ្នង មាន៤បន្ទប់ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី12/08/2024, ភូមិ៤ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ ទទឹមគ្នានេះដែរ លោកនាយកប្រតិបត្តិនៃសមាគមអាម៉ាណះតាកាហ្វុលកម្ពុជាបានផ្តល់ជូនកុំព្យូទ័រលើតុមួយឈុត ក្រោមជំនួយឧបត្ថម្ភពីធានាគា ABA Bank និងម៉ាសុីនព្រីនមួយគ្រឿងជាថវិកាផ្ទាល់របស់លោកនាយក ដល់លោកគ្រូបង្រៀនប្រចាំការផងដែរ។

សមាគមអាម៉ាណះតាកាហ្វុលកម្ពុជា និងក្រុមការងារបានចុះសួរទុក្ខដល់ក្រុមគ្រួសារឯកឧត្តម សុីម

إِنَّا لِلَّٰهِ وَإِنَّا إِلَيْهِ رَاجِعُونនាព្រឹកថ្ងៃទី07/08/2024, នាយកប្រតិបត្តិនៃសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា និងក្រុមការងារបានចុះសួរទុក្ខដល់ក្រុមគ្រួសារឯកឧត្តម សុីម ម៉ាត់ទោត អតីតសមាជិកក្រុមប្រឹក្សាភិបាលទទួលបន្ទុកផ្នែកកិច្ចការឥស្លាមនៃសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា ដែលបានទទួលមរណៈភាពដោយសាររោគាពាធ កាលថ្ងៃទី22 ខែកក្កដា ឆ្នាំ2024 កន្លងទៅ និងបានឧបត្ថម្ភថវិកាចំនួន 6,000,000រៀលផងដែរ។ ជំនួសមុខគណៈកម្មការនៃសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា យើងខ្ញុំសូមឌូអាសុំ អល់ឡោះជាម្ចាស់ មេត្តាសណ្តោះប្រណី និងទទួលយកនូវរាល់ៗអាម៉ាល់អុីប៉ាទាតរបស់ ឯកឧត្តម និងបញ្ចូលនៅក្នុងឋានសួរផងចុះ, អាមុីន។

ការត្រួតពិនិត្យវឌ្ឍនភាពដំណើរការនៃការរៀបចំវេទិកា យុវជន-បញ្ញវន្តមុស្លីម២១ ឆ្នាំ២០២៤

នារសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អញ្ជើញដឹកនាំកិច្ចប្រជុំស្តីអំពី “ការត្រួតពិនិត្យវឌ្ឍនភាពដំណើរការនៃការរៀបចំវេទិកា យុវជន-បញ្ញវន្តមុស្លីម២១ ឆ្នាំ២០២៤” នៅមជ្ឍមណ្ឌលឥស្លាមភ្នំពេញ(PPIC)។គោលបំណងនៃវេទិកាខាងលើ គឺដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍ និងព័ត៌មានពីគា្នទៅវិញទៅមក កាត់បន្ថយគម្លាត បង្កើនភាតរភាព ទំនាក់ទំនងល្អរវាងយុវជន និងបញ្ញវន្ត អភិវឌ្ឍសមត្ថភាព និងពង្រឹងបំណិនសតវត្សរ៍ទី២១ ដល់យុវជនបញ្ញវន្ត ពិសេសបំណិនទន់ និងបច្ចេកវិទ្យាឌីជីថល។សូមបញ្ជាក់ថា វេទិកាយុវជន-បញ្ញវន្តមុស្លីម២១ ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ខាងមុខ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) រយៈពេលមួយថ្ងៃពេញ ដែលមានសមាសភាពចូលរួមប្រមាណ ១០០០នាក់ ជាយុវជន បញ្ញាវន្ត និងថ្នាក់ដឹកនាំពាក់ព័ន្ធនានា៕

សមាគម CATA និងការអភិវឌ្ឍន៍សហគមន៍

នារសៀលថ្ងៃទី20 ខែកក្កដា ឆ្នាំ2024, សមាគមអាម៉ាណះតាកាហ្វុលកម្ពុជា បានដឹកនាំរៀបចំកម្មវិធីសំណេះសំណាលជាមួយ គណៈអុីមាំស្រុក តួនៗ ហាកឹម យុវជន និងប្រជាពលរដ្ឋខ្មែរឥស្លាម ប្រមាណជាង 60នាក់ ក្រោមធានបទស្តីអំពី “សមាគម CATA និងការអភិវឌ្ឍន៍សហគមន៍” ស្ថិតនៅក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ។

ចុះចែកកញ្ចប់អាហារស្រាយបួស ប្រមាណជាង 200គ្រួសារ

នាព្រឹកថ្ងៃទី31 ខែមិនា ឆ្នាំ 2024,លោកសេន សាម៉ាន នាយកប្រតិបត្តិនៃ សមាគមអាម៉ាណះតាកាហ្វុលកម្ពុជា បានចូលរួមអមជាអធិបតី ឯកឧត្តមស្មាន ម៉ាណាន, អគ្គរាជទួតកម្ពុជាប្រចាំនៅរដ្ឋកូវ៉ែត និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា ចុះចែកកញ្ចប់អាហារស្រាយបួស ប្រមាណជាង 200គ្រួសារនៅជ្រៃអណ្តែត​ ស្រុក​ពញាឮ​ ខេត្ត​កណ្ដាល​ ឧបត្ថម្ភដោយអង្គការសប្បុរសធម៌ប្រទេសកាតា។

កម្មវិធីសំណេះសំណាល និងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាស ឆ្នាំ២០២៣

ថ្ងៃទី15/05/2024, កម្មវិធីសំណេះសំណាល និងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាស ឆ្នាំ២០២៣ ការរៀបចំផែនការយុទ្ធសាស្រ្តឆ្នាំ២០២៤ និងការកែទម្រង់សមាសភាពមន្រ្តីក្រុមការងារសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា ខេត្តបាត់ដំបង។

Muslim Community Development Goals and CATA Membership

Muslim Community Development Goals and CATA Membership On the afternoon of August 26, 2023, Mr. Sen Saman, Executive Director of CATA and High Representative, H.E Dr. Osman Hassan, Senior Minister in Charge of Special Missions, organized a workshop on Muslim Community Development Goals and CATA Membership” consisting of participants, including Deputy Governors, Deputy District Governors, Imam Committee, Hakem, Taun Province from various community areas, including: Pursat, Takeo, Kampot, Krong Preah Sihanouk and Tbong Khmum, more than 60 people at PPIC Center.   គោលដៅអភិវឌ្ឍន៍សហគមឥស្លាម និងការចូលរួមជាសមាជិក CATA នៅរសៀល ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ លោក សេន សាម៉ាន នាយកប្រតិបត្តិ នៃសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា អ.ត.ក និងតំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​បណ្ឌិត​ អូស្មាន​ ហាស្សាន់​ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស​ បានរៀបចំធ្វើសិក្ខាសាលាស្តីពី“គោលដៅអភិវឌ្ឍន៍សហគមឥស្លាម និងការចូលរួមជាសមាជិក CATA” ដែលមានសមាសភាពសិក្ខាកាមជាថ្នាក់ដឹកនាំមានតួនាទីជា អភិបាលរងខេត្ត អភិបាលរងស្រុក គណៈអុីមាំខេត្ត ហាកឹម តួន មកពីតំបន់សហគមន៍នានារួមមាន៖ ខេត្តពោធិ៍សាត់, តាកែវ, កំពត,ក្រុងព្រះសីហនុ និងត្បូងឃ្មុំ ប្រមាណជាង៦០នាក់ នៅមជ្ឈមណ្ឌល PPIC។  

Local Dissamination Activity on “Muslim Community Development Goals and CATA Membership”

Local Dissamination Activity on “Muslim Community Development Goals and CATA Membership” The active agent of CATA in Kratie province, with His Excellency San Latin, Chairman of the Provincial Imam Committee and Branch Manager of CATA in Kratie Province, and led by Mr. SleS Kamry as Deputy the president advertised CATA and members took an action to disseminate about CATA and received members registration with joy and a warm welcome from the local Muslims on Thursday afternoon, May 18, 2023.   កម្រងសកម្មភាពរបស់ក្រុមការងារសមាគម CATA ប្រចាំខេត្តក្រចេះ ធ្វើការចុះផ្សព្វផ្សាយ និងទទួលការចុះឈ្មោះ សមាជិក សមាជិកា ប្រកបដោយដោយភាពរីករាយ និងកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់បងប្អូន ពូមីង ប្រជាពលរដ្ឋឥស្លាមយើងនៅតាមលំនៅដ្ឋានផ្ទាល់ នារសៀលថ្ងៃព្រហស្បតិ៍ទី ១៨ ឧសភា ២០២៣។