Takaful Cambodia

លោក នាយកប្រតិបត្តិ, បានជួបសួរទុក្ខផ្ទាល់ទៅកាន់ក្រុមគ្រួសារអតីតសមាជិក ម៉ាត់ អាទីកះ, ដែលបានទទួលមរណៈភាពដោយសាររោគាពាធ

إِنَّا لِلَّٰهِ وَإِنَّا إِلَيْهِ رَاجِعُون នៅការិយាល័យថ្នាក់កណ្តាលនៃសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា, នាព្រឹកថ្ងៃអង្គារ៍ ទី18 ខែកុម្ភៈ ឆ្នាំ2025, លោក សេន សាម៉ាន, នាយកប្រតិបត្តិនៃសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា, បានជួបសួរទុក្ខផ្ទាល់ទៅកាន់ក្រុមគ្រួសារអតីតសមាជិក ម៉ាត់ អាទីកះ, ដែលបានទទួលមរណៈភាពដោយសាររោគាពាធកាលពីថ្ងៃទី22 ខែមករា ឆ្នាំ2025 ស្ថិតនៅភូមិរកាក្រោម សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ក្នុងឱកាសនេះ, លោកនាយកប្រតិបត្តិ បានផ្តល់ថវិកាមូលនិធិឧបត្ថម្ភចំនួន 6,000,000៛ ដើម្បីជួយសម្រាលបន្ទុកដល់ក្រុមគ្រួសារពួកគាត់ផងដែរ។ ជំនួសមុខគណៈកម្មការនៃសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា, យើងខ្ញុំសូមឌូអា សុំអាល់ឡោះ ជាម្ចាស់ មេត្តាសន្តោសប្រណី និងទទួលយកនូវអាម៉ាល់អុីប៉ាទាតរបស់ ម៉ាត់ អាទីកះ និងបញ្ចូលទ្រង់គាត់នៅក្នុងឋានសួរផងចុះ។ អាមីន សមាគម CATA៖ #សហគមន៍ខ្ញុំអនាគតខ្ញុំ

សកម្មភាពមួយដ៏មានអត្ថន័យក្នុងការផ្តល់អំណោយសៀវភៅ អាល់គួអាន (Al Quran) ដើម្បីលើកស្ទួយសាសនា និងការរៀនសូត្រ

សកម្មភាពមួយដ៏មានអត្ថន័យក្នុងការផ្តល់អំណោយសៀវភៅ អាល់គួអាន (Al Quran) ដើម្បីលើកស្ទួយសាសនា និងការរៀនសូត្រ នាព្រឹកថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៥, នាយកប្រតិបត្តិនៃ សមាគមអាម៉ាណះតាកាហ្វុលកម្ពុជា (សមាគម CATA) បានអំណោយជាសៀវភៅ អាល់គួអាន (Al Quran) ចំនួន ៤០ ក្បាល ផ្តល់ជូន ហាកឹមម៉ាស្ជិត Al Ilmi Ekmas នៅភូមិចុងធ្លុង ឃុំអូរសណ្តាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ សៀវភៅ អាល់គួអាន (Al Quran) ទាំងនេះនឹងត្រូវបានប្រើប្រាស់ក្នុងសកម្មភាពសាសនា ខណៈពេលខែ Ramadan ដើម្បីជួយសមាជិកសហគមន៍ក្នុងការរៀនសូត្រ អាល់គួអាន (Al Quran) និងបង្កើនចំណេះដឹងសាសនា។ សមាគមអាម៉ាណះតាកាហ្វុលកម្ពុជា លើកស្ទួយការអប់រំសាសនា នៅក្នុងសហគមន៍! #CATA #AlQuranDonation #CommunitySupport #IslamicEducation #RamadanPreparation

CATA conducted an inspection visit to the water well project

The Executive Director of the Cambodian Amanah Takaful Association (CATA) conducted an inspection visit to the water well project in Teuk Phos District, Kampong Chhnang Province. This project aims to provide clean and sustainable water resources to the local community, addressing their daily needs and improving their quality of life. During the visit, the Executive Director reviewed the progress of the wells’ construction, ensured their quality and efficiency, and engaged with the community to understand their needs further.

សមាគមអាម៉ាណះតាកាហ្វុលកម្ពុជា បានជួបសំណេះសំណាល និងសួរសុខទុក្ខ ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋក្រីក្រស្រុកទឹកផុស

នាព្រឹកថ្ងៃ​សៅរ៍ ទី​7 ខែ​កញ្ញា ឆ្នាំ​2024, លោក សេន សាម៉ាន, នាយកប្រតិបត្តិនៃសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា និង​តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​បណ្ឌិត​ អូស្មាន​ ហាស្សាន់​ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស​ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាលនៃសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា បានជួបសំណេះសំណាល និងសួរសុខទុក្ខ ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋក្រីក្រស្រុកទឹកផុស ព្រមទាំងចូលរួមស្តាប់ពីផលលំបាកនានា និងតម្រូវការទឹកអណ្តូង និងសាលារៀនជាចាំបាច់ ក្រោមកិច្ចសហការណ៍ និងរៀបចំដោយលោក ម៉ូត ណូវ៉ាវី, អភិរងស្រុកស្រុកទឹកផុស ស្ថិតនៅក្នុងស្រុកស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ពិធីសម្ពោធអគារសិក្សាចំនួន២ខ្នង

នាព្រឹកថ្ងៃទី12/08/2024, ពិធីសម្ពោធអគារសិក្សាចំនួន២ខ្នងគឺ៖ ‘Al-Mawaddah’ និង ‘Fahim Hakimi’ ដែលត្រូវបានជួសជុល និងកែលម្អ ឡើងវិញសំខាន់ៗរួមមានដូចជា៖ ការ​ជួសជុលដំបូល ដំឡើងពិតាន, ជួសជុលទ្វារបង្អួច, ការក្រាលឥដ្ឋការ៉ូឡើងវិញ ​និងលាបថ្នាំពណ៌ថ្មីសម្រាប់អគារទាំងមូល ដើម្បីបង្កើតបរិយាកាសសិក្សាកាន់តែប្រសើរ ជូនដល់សិស្សានុសិស្ស ក្រោមជំនួយឧបត្ថម្ភពី ធនាគារ ABA Bank តាមរយះ សមាគមអាម៉ាណះតាកាហ្វុលកម្ពុជា លើកញ្ចប់ថវិកាគម្រោងចំនួន 33,000,000៛ ស្ថិតក្នុងភូមិទី៤ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ក្រោមអធិបតី សាន់ យូ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង។

កិច្ចពិភាក្សាគ្នាលើការរៀបចំកម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់សាលា ២ខ្នង មាន៤បន្ទប់

នាព្រឹកថ្ងៃទី8/8/2024 នាយកប្រតិបត្តិនៃសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា រួមគ្នាជាមួយលោកអុីមាំខេត្តកំពង់ឆ្នាំងបើកកិច្ចពិភាក្សាគ្នាលើការរៀបចំកម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់សាលា ២ខ្នង មាន៤បន្ទប់ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី12/08/2024, ភូមិ៤ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ ទទឹមគ្នានេះដែរ លោកនាយកប្រតិបត្តិនៃសមាគមអាម៉ាណះតាកាហ្វុលកម្ពុជាបានផ្តល់ជូនកុំព្យូទ័រលើតុមួយឈុត ក្រោមជំនួយឧបត្ថម្ភពីធានាគា ABA Bank និងម៉ាសុីនព្រីនមួយគ្រឿងជាថវិកាផ្ទាល់របស់លោកនាយក ដល់លោកគ្រូបង្រៀនប្រចាំការផងដែរ។