Takaful Cambodia

លោក នាយកប្រតិបត្តិ, បានជួបសួរទុក្ខផ្ទាល់ទៅកាន់ក្រុមគ្រួសារអតីតសមាជិក ម៉ាត់ អាទីកះ, ដែលបានទទួលមរណៈភាពដោយសាររោគាពាធ

إِنَّا لِلَّٰهِ وَإِنَّا إِلَيْهِ رَاجِعُون នៅការិយាល័យថ្នាក់កណ្តាលនៃសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា, នាព្រឹកថ្ងៃអង្គារ៍ ទី18 ខែកុម្ភៈ ឆ្នាំ2025, លោក សេន សាម៉ាន, នាយកប្រតិបត្តិនៃសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា, បានជួបសួរទុក្ខផ្ទាល់ទៅកាន់ក្រុមគ្រួសារអតីតសមាជិក ម៉ាត់ អាទីកះ, ដែលបានទទួលមរណៈភាពដោយសាររោគាពាធកាលពីថ្ងៃទី22 ខែមករា ឆ្នាំ2025 ស្ថិតនៅភូមិរកាក្រោម សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ក្នុងឱកាសនេះ, លោកនាយកប្រតិបត្តិ បានផ្តល់ថវិកាមូលនិធិឧបត្ថម្ភចំនួន 6,000,000៛ ដើម្បីជួយសម្រាលបន្ទុកដល់ក្រុមគ្រួសារពួកគាត់ផងដែរ។ ជំនួសមុខគណៈកម្មការនៃសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា, យើងខ្ញុំសូមឌូអា សុំអាល់ឡោះ ជាម្ចាស់ មេត្តាសន្តោសប្រណី និងទទួលយកនូវអាម៉ាល់អុីប៉ាទាតរបស់ ម៉ាត់ អាទីកះ និងបញ្ចូលទ្រង់គាត់នៅក្នុងឋានសួរផងចុះ។ អាមីន សមាគម CATA៖ #សហគមន៍ខ្ញុំអនាគតខ្ញុំ

សមាគមអាម៉ាណះតាកាហ្វុលកម្ពុជា និងក្រុមការងារបានចុះសួរទុក្ខដល់ក្រុមគ្រួសារឯកឧត្តម សុីម

إِنَّا لِلَّٰهِ وَإِنَّا إِلَيْهِ رَاجِعُونនាព្រឹកថ្ងៃទី07/08/2024, នាយកប្រតិបត្តិនៃសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា និងក្រុមការងារបានចុះសួរទុក្ខដល់ក្រុមគ្រួសារឯកឧត្តម សុីម ម៉ាត់ទោត អតីតសមាជិកក្រុមប្រឹក្សាភិបាលទទួលបន្ទុកផ្នែកកិច្ចការឥស្លាមនៃសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា ដែលបានទទួលមរណៈភាពដោយសាររោគាពាធ កាលថ្ងៃទី22 ខែកក្កដា ឆ្នាំ2024 កន្លងទៅ និងបានឧបត្ថម្ភថវិកាចំនួន 6,000,000រៀលផងដែរ។ ជំនួសមុខគណៈកម្មការនៃសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា យើងខ្ញុំសូមឌូអាសុំ អល់ឡោះជាម្ចាស់ មេត្តាសណ្តោះប្រណី និងទទួលយកនូវរាល់ៗអាម៉ាល់អុីប៉ាទាតរបស់ ឯកឧត្តម និងបញ្ចូលនៅក្នុងឋានសួរផងចុះ, អាមុីន។

សមាគម CATA និងការអភិវឌ្ឍន៍សហគមន៍

នារសៀលថ្ងៃទី20 ខែកក្កដា ឆ្នាំ2024, សមាគមអាម៉ាណះតាកាហ្វុលកម្ពុជា បានដឹកនាំរៀបចំកម្មវិធីសំណេះសំណាលជាមួយ គណៈអុីមាំស្រុក តួនៗ ហាកឹម យុវជន និងប្រជាពលរដ្ឋខ្មែរឥស្លាម ប្រមាណជាង 60នាក់ ក្រោមធានបទស្តីអំពី “សមាគម CATA និងការអភិវឌ្ឍន៍សហគមន៍” ស្ថិតនៅក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ។

Membership Financial Support

Membership Financial Support On the morning of February 9, 2024, Mr. Sen Saman, Executive Director of CATA respresented His Excellency Dr. Osman Hassan, Chairman of the Board of Directors of CATA, led the team to visit and bring 20,000,000 Riels to support the family of Mr. Sen Ly, a former member who passed away on January 12, 2024 due to illness in Krasa Thmey Village, Chhouk Sor Commune, Kampong Tralach District, Kampong Chhnang Province. ប្រាក់ឧបត្ថម្ភសមាជិកភាព នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ លោក សេន សាម៉ាន នាយកប្រតិបត្តិ នៃសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា និងតំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​បណ្ឌិត​ អូស្មាន​ ហាស្សាន់​ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា បានដឹកនាំក្រុមការងារថ្នាក់កណ្តាល អញ្ជើញសួរសុកទុក្ខ និងពាំនាំថវិកា ចំនួន 20,000,000រៀល ឧបត្ថម្ភជូនដល់ក្រុមគ្រួសារ លោក សេន លី អតីតសមាជិកភាព ដែលបានទទួលមរណភាពកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ដោយរោគាពាធ នៅភូមិក្រសះថ្មី ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។