Takaful Cambodia

កម្មវិធីស្រាយបួសសប្បុរសធម៌ នៃសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា នៅខេត្តកំពង់ឆ្នាំង🕌🤲🌟
==================
នាថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ សមាគមអាម៉ាណះតាកាហ្វុលកម្ពុជា បានរៀបចំកម្មវិធីស្រាយបួសយ៉ាងអធិកអធម ជូនដល់បងប្អូនសាសនិកឥស្លាម ទាំងចាស់ ក្មេង ប្រុស និងស្រី សរុបចំនួន ២២៧នាក់។
ទីតាំង៖ ម៉ាស្ជិត ស្សះ អាជ្ជម៉ាអ៊ីន (Shah Ajmain Mosque) ស្ថិតក្នុងភូមិទី៤ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
កម្មវិធីមនុស្សធម៌ដ៏មានអត្ថន័យនេះ ត្រូវបានរៀបចំឡើងក្រោមការឧបត្ថម្ភគាំទ្រយ៉ាងខ្ពង់ខ្ពស់ពីលោក Dr. Mohammed Sajjad Khan មកពីចក្រភពអង់គ្លេស (UK) 🇬🇧 ដើម្បីចូលរួមចំណែកផ្ដល់នូវភាពរីករាយ និងពង្រឹងសាមគ្គីភាពក្នុងសហគមន៍ អំឡុងខែរ៉ាម៉ាឌនដ៏ពិសិដ្ឋ។
ក្នុងបរិយាកាសដ៏សប្បាយរីករាយនេះ បងប្អូនសាសនិកឥស្លាមទាំងអស់ បានសម្ដែងនូវសេចក្ដីត្រេកអរ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជន និងសមាគមដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូននៅតាមមូលដ្ឋានជានិច្ច។