Takaful Cambodia

My Community Fund
Wealth Purification
Hajj Fund Cambodia
CATA Food Bank
CATA EU
Waqaf
Water Wells
Human Resource Development
មជ្ឈមណ្ឌលឥស្លាមភ្នំពេញ (PPIC), មូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា, នាំយកនូវអំណោយសប្បុរសធម៌ និងសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា (CATA) ប្រគល់ជូនក្រសួងទេសចរណ៍
……………………………………………
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលអំណោយសប្បុរសធម៌ពី មជ្ឈមណ្ឌលឥស្លាមភ្នំពេញ (PPIC), មូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា, នាំយកនូវអំណោយសប្បុរសធម៌ និងសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា (CATA) បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងសម្ភារៈរួមមាន៖ អង្ករចំនួន ២ ៥០០គីឡូក្រាម, ទឹកបរិសុទ្ធចំនួន ២៥០កេស និងមីចំនួន ២៥០កេស តាមរយៈក្រសួងទេសចរណ៍ ដើម្បីជូនដល់វីរកងទ័ពដ៏អង់អាចក្លាហាន និងបងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលជាទឹកចិត្តដ៏ធំធេងបានបង្ហាញនូវការគោរពស្រឡាញ់ ផ្តល់កម្លាំងចិត្តដល់វីរភាពកងទ័ពការពារជាតិរបស់យើង និងជាគាំទ្រវីរកងទ័ពជួរមុខកម្ពុជាដ៏អង់អាចក្លាហាន ក្នុងន័យបង្ហាញពីខឿនការពារជាតិ ជាពិសេសការគិតគូរដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលបាននិងកំពុងជម្លៀសចេញ ពីផ្ទះសម្បែងមកទីកន្លែងសុវត្ថិភាព។
ទីស្តីការក្រសួងទេសចរណ៍ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥