Takaful Cambodia

ជំនួបអាណាព្យាបាលសិស្សានុសិស្សថ្នាក់ទី៧~១២ រៀបចំដោយ Cambodian Islamic Center (CIC) ស្រុកមុខកំពូល, ខេត្តកណ្តាល។

ជំនួបអាណាព្យាបាលសិស្សានុសិស្សថ្នាក់ទី៧~១២ រៀបចំដោយ Cambodian Islamic Center (CIC) ស្រុកមុខកំពូល, ខេត្តកណ្តាល។

កម្មវិធីប្រជុំផ្សព្វផ្សាយស្តីពី៖ “លុយខ្ញុំស្អាត” (RIBA Clearances) និង ការរៀបចំជ្រើសតាំងសមាសភាពមន្រ្តីភ្នាក់ងារតំណាងសមាគម CATA ប្រចាំខេត្តព្រះសីហនុ

នាព្រឹកថ្ងៃទី 20 វិច្ឆិកា 2025 ~ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ =============== កម្មវិធីប្រជុំផ្សព្វផ្សាយស្តីពី៖ “លុយខ្ញុំស្អាត” (RIBA Clearances) និង ការរៀបចំជ្រើសតាំងសមាសភាពមន្រ្តីភ្នាក់ងារតំណាងសមាគម CATA ប្រចាំខេត្តព្រះសីហនុ បានប្រារព្ធឡើងក្រោមអធិបតីភាពលោក សេន សាម៉ាន នាយកប្រតិបត្តិនៃសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា (CATA) និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស។ កម្មវិធីនេះ បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ គណៈអុីមាំ ហាកឹម តួនៗ និងមានអ្នកចូលរួមប្រមាណ​ជាង 125 នាក់ មកពីទូទាំងខេត្តព្រះសីហនុផងដែរ។

លោក សេន សាម៉ាន នាយកប្រតិបត្តិនៃ សមាគមអាម៉ាណះតាកាហ្វុលកម្ពុជា (CATA) បានធ្វើការ​ទស្សនៈកិច្ច និង​សំណេះសំណាល​ជាមួយ​នាយក​សាលា​អាត់តាម៉ៃយូស

នាល្ងាចថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ លោក សេន សាម៉ាន នាយកប្រតិបត្តិនៃ សមាគមអាម៉ាណះតាកាហ្វុលកម្ពុជា (CATA) បានធ្វើការ​ទស្សនៈកិច្ច និង​សំណេះសំណាល​ជាមួយ​នាយក​សាលា​អាត់តាម៉ៃយូស ក្រុម​គ្រូបង្រៀន និង​សិក្សានុសិស្សប្រមាណ​ជាង ៣០ នាក់ ស្ថិតនៅភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ការផ្សព្វផ្សាយកម្មវិធីលុយខ្ញុំស្អាត (RIBA Clearance) និងផែនការទិសដៅអភិវឌ្ឍន៍សហគមន៍ឥស្លាម ឆ្នាំ2026

នាព្រឹកថ្ងៃទី 19 ខែវិច្ឆិកា ឆ្នាំ 2025 លោក សេន សាម៉ាន នាយកប្រតិបត្តិនៃសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា (CATA) បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីអំពី “ការផ្សព្វផ្សាយកម្មវិធីលុយខ្ញុំស្អាត (RIBA Clearance) និងផែនការទិសដៅអភិវឌ្ឍន៍សហគមន៍ឥស្លាម ឆ្នាំ2026” ដែលមានការស្វាគមន៍យ៉ាងកក់ក្តៅពីលោក អុីត ហុីម គណៈអ៊ីម៊ាំខេត្តកំពត និងជាប្រធានសមាគម CATA ប្រចាំខេត្តកំពត ព្រមទាំងការចូលរួមពីគ្រូបង្រៀនខ្មែរឥស្លាម ហាកឹមជាច្រើនរូបផងដែរ។

សមាគមអាម៉ាណះតាកាហ្វុលកម្ពុជា បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីអំពី “កិច្ចសហប្រតិបត្តិការ និងទិសដៅអភិវឌ្ឍន៍សហគមន៍ឥស្លាម”

នារសៀលថ្ងៃទី18/11/2025 លោក សេន សាម៉ាន នាយកប្រតិបត្តិនៃសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីអំពី “កិច្ចសហប្រតិបត្តិការ និងទិសដៅអភិវឌ្ឍន៍សហគមន៍ឥស្លាម” ក្រោមកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពី ឯកឧត្តម តហើរ អ៊ូម៊ើត, ទីប្រឹក្សាក្រសួងមហាផ្ទៃ និងជាប្រធានសមាគមពិភពល្អ ព្រមទាំងនាយកសាលាខ្មែរឥស្លាមជាច្រើននាក់ផងដែរ។

ពិធីជំនួបធុរកិច្ច រវាងវិនិយោគកម្ពុជា និងជប៉ុន រៀបចំដោយទីស្នាក់ការកណ្តាលធនាគារ អេសុីលីដា។

ពិធីជំនួបធុរកិច្ច រវាងវិនិយោគកម្ពុជា និងជប៉ុន រៀបចំដោយទីស្នាក់ការកណ្តាលធនាគារ អេសុីលីដា។

ពិធីចុះហត្ថលេខា​អនុស្សរណៈនៃការយោគយល់គ្នា (MoU) ផ្លូវការរវាង PSMS Sophia Co. Ltd និង សមាគមអាម៉ាណះតាកាហ្វុលកម្ពុជា

ពិធីចុះហត្ថលេខា​អនុស្សរណៈនៃការយោគយល់គ្នា (MoU) ផ្លូវការរវាង PSMS Sophia Co. Ltd និង សមាគមអាម៉ាណះតាកាហ្វុលកម្ពុជា ក្រោមអធិបតីភាព លោកជំទាវ ដាតុ ម៉ាន ចិន្តា រដ្ឋលេខាធិកានៃក្រសួងកិច្ចការនារី។

ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ លើទស្សនៈវិស័យវែងឆ្ងាយ សមាគមអាម៉ាណះតាកាហ្វុលកម្ពុជា បាន និងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីដៃគូជាតិ និងអន្តរជាតិ ជាពិសេសក្នុងកិច្ចការមនុស្សធម៌ និងការអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍។

ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ លើទស្សនៈវិស័យវែងឆ្ងាយ សមាគមអាម៉ាណះតាកាហ្វុលកម្ពុជា បាន និងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីដៃគូជាតិ និងអន្តរជាតិ ជាពិសេសក្នុងកិច្ចការមនុស្សធម៌ និងការអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍។

ជំហានទៀតសម្រាប់សហគមន៍

១ជំហានទៀតសម្រាប់សហគមន៍ ក្រោមការដឹកនាំរបស់លោកនាយកប្រតិបត្តិនៃ សមាគមអាម៉ាណះតាកាហ្វុលកម្ពុជា យើងខ្ញុំជាសហការី ពិតជាមានមោទនភាព និងជឿជាក់ថា សមាគម និងមានភាពរីកចម្រើនខ្លាំងនាពេលអនាគត។ Insha Allah