មជ្ឈមណ្ឌលឥស្លាមភ្នំពេញ (PPIC), មូលនិធិអភិវឌ្ឍន៍មូស្លឹមកម្ពុជា (CMDF) និងសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា (CATA) បានរួមគ្នាផ្តល់ជំនួយសង្គ្រោះបន្ទាន់ ដល់ជនភៀសសឹកកម្ពុជា ដែលកំពុងជួបប្រទះការខ្វះខាតអាហារ ទឹកស្អាត ទីជម្រក និងសម្ភារៈចាំបាច់ផ្សេងៗ។

មជ្ឈមណ្ឌលឥស្លាមភ្នំពេញ (PPIC), មូលនិធិអភិវឌ្ឍន៍មូស្លឹមកម្ពុជា (CMDF) និងសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា (CATA) បានរួមគ្នាផ្តល់ជំនួយសង្គ្រោះបន្ទាន់ ដល់ជនភៀសសឹកកម្ពុជា ដែលកំពុងជួបប្រទះការខ្វះខាតអាហារ ទឹកស្អាត ទីជម្រក និងសម្ភារៈចាំបាច់ផ្សេងៗ។ ជំនួយជាកញ្ចប់អាហារទាំងនេះ ត្រូវបានផ្តល់ជូនតាមរយៈក្រសួងធម្មការ និងសាសនា ដែលរួមមាន៖ 1. កញ្ចប់អាហារ ចំនួន ៥០ កេស 2. មីកំប៉ុង ចំនួន ៤ ថង់ធំ 3. ត្រីខកំប៉ុង ចំនួន ៦ កេសធំ 4. អង្ករ ចំនួន ៥ ការ៉ុង 5. ទឹកសុទ្ធ ចំនួន ១៥០ កេស 6. សម្លៀកបំពាក់ ចំនួន ១កញ្ចប់
ក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines បានបង្ហាញបំណងសហការជាមួយសហគមន៍ឥស្លាមកម្ពុជា ដើម្បីរៀបចំកញ្ចប់ធម្មយាត្រា Hajj និង Umrah ជាមួយតម្លៃពិសេស និងការផ្តល់ជូនបន្ថែមសម្រាប់សាសនិកឥស្លាមកម្ពុជា។

ក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines បានបង្ហាញបំណងសហការជាមួយសហគមន៍ឥស្លាមកម្ពុជា ដើម្បីរៀបចំកញ្ចប់ធម្មយាត្រា Hajj និង Umrah ជាមួយតម្លៃពិសេស និងការផ្តល់ជូនបន្ថែមសម្រាប់សាសនិកឥស្លាមកម្ពុជា។
ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់ (MoU) រវាង អង្គការមូលនិធិអុីម៉ាន់កម្ពុជា និង សមាគមអាម៉ាណះតាកាហ្វុលកម្ពុជា

រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែវិច្ឆិការ ឆ្នាំ២០២៥—————ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់ (MoU) រវាង អង្គការមូលនិធិអុីម៉ាន់កម្ពុជា និង សមាគមអាម៉ាណះតាកាហ្វុលកម្ពុជា ក្នុងគោលបំណងដើម្បីលើកម្ពស់វិស័យអប់រំ និងការអភិវឌ្ឍសហគមន៍។
ជំនួបអាណាព្យាបាលសិស្សានុសិស្សថ្នាក់ទី៧~១២ រៀបចំដោយ Cambodian Islamic Center (CIC) ស្រុកមុខកំពូល, ខេត្តកណ្តាល។

ជំនួបអាណាព្យាបាលសិស្សានុសិស្សថ្នាក់ទី៧~១២ រៀបចំដោយ Cambodian Islamic Center (CIC) ស្រុកមុខកំពូល, ខេត្តកណ្តាល។
កម្មវិធីប្រជុំផ្សព្វផ្សាយស្តីពី៖ “លុយខ្ញុំស្អាត” (RIBA Clearances) និង ការរៀបចំជ្រើសតាំងសមាសភាពមន្រ្តីភ្នាក់ងារតំណាងសមាគម CATA ប្រចាំខេត្តព្រះសីហនុ

នាព្រឹកថ្ងៃទី 20 វិច្ឆិកា 2025 ~ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ =============== កម្មវិធីប្រជុំផ្សព្វផ្សាយស្តីពី៖ “លុយខ្ញុំស្អាត” (RIBA Clearances) និង ការរៀបចំជ្រើសតាំងសមាសភាពមន្រ្តីភ្នាក់ងារតំណាងសមាគម CATA ប្រចាំខេត្តព្រះសីហនុ បានប្រារព្ធឡើងក្រោមអធិបតីភាពលោក សេន សាម៉ាន នាយកប្រតិបត្តិនៃសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា (CATA) និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស។ កម្មវិធីនេះ បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ គណៈអុីមាំ ហាកឹម តួនៗ និងមានអ្នកចូលរួមប្រមាណជាង 125 នាក់ មកពីទូទាំងខេត្តព្រះសីហនុផងដែរ។
លោក សេន សាម៉ាន នាយកប្រតិបត្តិនៃ សមាគមអាម៉ាណះតាកាហ្វុលកម្ពុជា (CATA) បានធ្វើការទស្សនៈកិច្ច និងសំណេះសំណាលជាមួយនាយកសាលាអាត់តាម៉ៃយូស

នាល្ងាចថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ លោក សេន សាម៉ាន នាយកប្រតិបត្តិនៃ សមាគមអាម៉ាណះតាកាហ្វុលកម្ពុជា (CATA) បានធ្វើការទស្សនៈកិច្ច និងសំណេះសំណាលជាមួយនាយកសាលាអាត់តាម៉ៃយូស ក្រុមគ្រូបង្រៀន និងសិក្សានុសិស្សប្រមាណជាង ៣០ នាក់ ស្ថិតនៅភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ការផ្សព្វផ្សាយកម្មវិធីលុយខ្ញុំស្អាត (RIBA Clearance) និងផែនការទិសដៅអភិវឌ្ឍន៍សហគមន៍ឥស្លាម ឆ្នាំ2026

នាព្រឹកថ្ងៃទី 19 ខែវិច្ឆិកា ឆ្នាំ 2025 លោក សេន សាម៉ាន នាយកប្រតិបត្តិនៃសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា (CATA) បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីអំពី “ការផ្សព្វផ្សាយកម្មវិធីលុយខ្ញុំស្អាត (RIBA Clearance) និងផែនការទិសដៅអភិវឌ្ឍន៍សហគមន៍ឥស្លាម ឆ្នាំ2026” ដែលមានការស្វាគមន៍យ៉ាងកក់ក្តៅពីលោក អុីត ហុីម គណៈអ៊ីម៊ាំខេត្តកំពត និងជាប្រធានសមាគម CATA ប្រចាំខេត្តកំពត ព្រមទាំងការចូលរួមពីគ្រូបង្រៀនខ្មែរឥស្លាម ហាកឹមជាច្រើនរូបផងដែរ។
សមាគមអាម៉ាណះតាកាហ្វុលកម្ពុជា បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីអំពី “កិច្ចសហប្រតិបត្តិការ និងទិសដៅអភិវឌ្ឍន៍សហគមន៍ឥស្លាម”

នារសៀលថ្ងៃទី18/11/2025 លោក សេន សាម៉ាន នាយកប្រតិបត្តិនៃសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីអំពី “កិច្ចសហប្រតិបត្តិការ និងទិសដៅអភិវឌ្ឍន៍សហគមន៍ឥស្លាម” ក្រោមកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពី ឯកឧត្តម តហើរ អ៊ូម៊ើត, ទីប្រឹក្សាក្រសួងមហាផ្ទៃ និងជាប្រធានសមាគមពិភពល្អ ព្រមទាំងនាយកសាលាខ្មែរឥស្លាមជាច្រើននាក់ផងដែរ។
ពិធីជំនួបធុរកិច្ច រវាងវិនិយោគកម្ពុជា និងជប៉ុន រៀបចំដោយទីស្នាក់ការកណ្តាលធនាគារ អេសុីលីដា។

ពិធីជំនួបធុរកិច្ច រវាងវិនិយោគកម្ពុជា និងជប៉ុន រៀបចំដោយទីស្នាក់ការកណ្តាលធនាគារ អេសុីលីដា។
ពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នា (MoU) ផ្លូវការរវាង PSMS Sophia Co. Ltd និង សមាគមអាម៉ាណះតាកាហ្វុលកម្ពុជា

ពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នា (MoU) ផ្លូវការរវាង PSMS Sophia Co. Ltd និង សមាគមអាម៉ាណះតាកាហ្វុលកម្ពុជា ក្រោមអធិបតីភាព លោកជំទាវ ដាតុ ម៉ាន ចិន្តា រដ្ឋលេខាធិកានៃក្រសួងកិច្ចការនារី។