Takaful Cambodia

Workshop on “Reform of the Coordinating Officers, New Statute of the Association, New Strategic Plan for 2024”

On the morning of February 9, 2024, Mr. Sen Saman, Executive Director of CATA represented His Excellency Dr. Osman Hassan, Chairman of the Board of Directors of CATA, led the HQ team to organize a workshop on “Reforming the composition of the coordinating officers, the new statute of the association, the new strategic plan for 2024 and ensuring that the working group of the CATA of Kampong Chhnang Province can achieve its goals effectively”, under the warm welcome from Mr. Sen Matno, President of CATA, Kampong Chhnang Province, as well as Deputy Director of Secretariat and Coordinating Agency, more than 30 people. At the same time, the Exective Director provided an incentive package to 750,000 Riels for active duty officers.

 

សិក្ខាសាលាស្តីពី“ការកំណែរទម្រង់សមាសភាពមន្រ្តីសម្របសម្រួលការងារ លក្ខន្តិកៈថ្មីរបស់សមាគម ផែនការយុទ្ធសាស្ត្រថ្មី សម្រាប់ឆ្នាំ២០២៤”

នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ លោក សេន សាម៉ាន នាយកប្រតិបត្តិ នៃសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា និងតំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​បណ្ឌិត​ អូស្មាន​ ហាស្សាន់​ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា បានដឹកនាំក្រុមការងារថ្នាក់កណ្តាល រៀបចំធ្វើសិក្ខាសាលាស្តីពី“ការកំណែរទម្រង់សមាសភាពមន្រ្តីសម្របសម្រួលការងារ លក្ខន្តិកៈថ្មីរបស់សមាគម ផែនការយុទ្ធសាស្ត្រថ្មី សម្រាប់ឆ្នាំ២០២៤ និងធានាអោយបានថា ក្រុមការងារនៃសមាគមអាម៉ាណះតាកាហ្វុលកម្ពុជាខេត្តកំពង់ឆ្នាំង អាចសម្រេចបានទៅតាមទិសដៅ ប្រកបដោយប្រសិទ្ធភាពខ្ពស់” ក្រោមកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពី លោក សេន ម៉ាត់ណូ ប្រធានសមាគមអាម៉ាណះតាកាហ្វុលកម្ពុជាខេត្តកំពង់ឆ្នាំង ព្រមទាំង​ អនុប្រធាន លេខាធិការដ្ឋាន និងភ្នាក់ងារសម្របសម្រួលមានចំនួនជាង៣០នាក់។ ទន្ទឹមគ្នានេះដែរ លោកនាយកប្រតិបត្តិ បានផ្តល់កញ្ចប់ថវិកាលើកទឹកចិត្តជូនដល់មន្រ្តីសកម្មការងារចំនួន 750,000 រៀលផងដែរ។

 

Facebook Comments

en_USEnglish