
ពិតជាកិត្តិយស និងមោទនភាពសម្រាប់សហគមន៍ខ្មែរឥស្លាម នៅកម្ពុជាយើង ក្នុងឱកាសលោកបណ្ឌិត សៀស្ខ ពិនទើ បាលីលះ ដែលជាអុីមាំ វិហារឥស្លាមដ៏បរិសុទ្ធ អាល់ហារ៉ម នៅម៉ាកាស់ មកដឹកនាំធ្វើអុីមាំផ្ទាល់ នៅវិហាឥស្លាមអាល់សាកាល់បឹងកក់ នៅថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០២៤។
Our Activities
ពិតជាកិត្តិយស និងមោទនភាពសម្រាប់សហគមន៍ខ្មែរឥស្លាម នៅកម្ពុជាយើង ក្នុងឱកាសលោកបណ្ឌិត សៀស្ខ ពិនទើ បាលីលះ ដែលជាអុីមាំ វិហារឥស្លាមដ៏បរិសុទ្ធ អាល់ហារ៉ម នៅម៉ាកាស់ មកដឹកនាំធ្វើអុីមាំផ្ទាល់ នៅវិហាឥស្លាមអាល់សាកាល់បឹងកក់ នៅថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០២៤។
នាព្រឹកថ្ងៃទី12/08/2024, ពិធីសម្ពោធអគារសិក្សាចំនួន២ខ្នងគឺ៖ ‘Al-Mawaddah’ និង ‘Fahim Hakimi’ ដែលត្រូវបានជួសជុល និងកែលម្អ ឡើងវិញសំខាន់ៗរួមមានដូចជា៖ ការជួសជុលដំបូល ដំឡើងពិតាន, ជួសជុលទ្វារបង្អួច, ការក្រាលឥដ្ឋការ៉ូឡើងវិញ និងលាបថ្នាំពណ៌ថ្មីសម្រាប់អគារទាំងមូល ដើម្បីបង្កើតបរិយាកាសសិក្សាកាន់តែប្រសើរ ជូនដល់សិស្សានុសិស្ស ក្រោមជំនួយឧបត្ថម្ភពី ធនាគារ ABA Bank...
នាព្រឹកថ្ងៃទី8/8/2024 នាយកប្រតិបត្តិនៃសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា រួមគ្នាជាមួយលោកអុីមាំខេត្តកំពង់ឆ្នាំងបើកកិច្ចពិភាក្សាគ្នាលើការរៀបចំកម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់សាលា ២ខ្នង មាន៤បន្ទប់ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី12/08/2024, ភូមិ៤ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ ទទឹមគ្នានេះដែរ លោកនាយកប្រតិបត្តិនៃសមាគមអាម៉ាណះតាកាហ្វុលកម្ពុជាបានផ្តល់ជូនកុំព្យូទ័រលើតុមួយឈុត ក្រោមជំនួយឧបត្ថម្ភពីធានាគា ABA Bank និងម៉ាសុីនព្រីនមួយគ្រឿងជាថវិកាផ្ទាល់របស់លោកនាយក ដល់លោកគ្រូបង្រៀនប្រចាំការផងដែរ។
إِنَّا لِلَّٰهِ وَإِنَّا إِلَيْهِ رَاجِعُونនាព្រឹកថ្ងៃទី07/08/2024, នាយកប្រតិបត្តិនៃសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា និងក្រុមការងារបានចុះសួរទុក្ខដល់ក្រុមគ្រួសារឯកឧត្តម សុីម ម៉ាត់ទោត អតីតសមាជិកក្រុមប្រឹក្សាភិបាលទទួលបន្ទុកផ្នែកកិច្ចការឥស្លាមនៃសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា ដែលបានទទួលមរណៈភាពដោយសាររោគាពាធ កាលថ្ងៃទី22 ខែកក្កដា ឆ្នាំ2024 កន្លងទៅ និងបានឧបត្ថម្ភថវិកាចំនួន 6,000,000រៀលផងដែរ។ ជំនួសមុខគណៈកម្មការនៃសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា យើងខ្ញុំសូមឌូអាសុំ អល់ឡោះជាម្ចាស់ មេត្តាសណ្តោះប្រណី...
នារសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អញ្ជើញដឹកនាំកិច្ចប្រជុំស្តីអំពី “ការត្រួតពិនិត្យវឌ្ឍនភាពដំណើរការនៃការរៀបចំវេទិកា យុវជន-បញ្ញវន្តមុស្លីម២១ ឆ្នាំ២០២៤” នៅមជ្ឍមណ្ឌលឥស្លាមភ្នំពេញ(PPIC)។គោលបំណងនៃវេទិកាខាងលើ គឺដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍ និងព័ត៌មានពីគា្នទៅវិញទៅមក កាត់បន្ថយគម្លាត បង្កើនភាតរភាព ទំនាក់ទំនងល្អរវាងយុវជន និងបញ្ញវន្ត អភិវឌ្ឍសមត្ថភាព...
នារសៀលថ្ងៃទី20 ខែកក្កដា ឆ្នាំ2024, សមាគមអាម៉ាណះតាកាហ្វុលកម្ពុជា បានដឹកនាំរៀបចំកម្មវិធីសំណេះសំណាលជាមួយ គណៈអុីមាំស្រុក តួនៗ ហាកឹម យុវជន និងប្រជាពលរដ្ឋខ្មែរឥស្លាម ប្រមាណជាង 60នាក់ ក្រោមធានបទស្តីអំពី “សមាគម CATA និងការអភិវឌ្ឍន៍សហគមន៍” ស្ថិតនៅក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ។
នាព្រឹកថ្ងៃទី31 ខែមិនា ឆ្នាំ 2024,លោកសេន សាម៉ាន នាយកប្រតិបត្តិនៃ សមាគមអាម៉ាណះតាកាហ្វុលកម្ពុជា បានចូលរួមអមជាអធិបតី ឯកឧត្តមស្មាន ម៉ាណាន, អគ្គរាជទួតកម្ពុជាប្រចាំនៅរដ្ឋកូវ៉ែត និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា ចុះចែកកញ្ចប់អាហារស្រាយបួស ប្រមាណជាង 200គ្រួសារនៅជ្រៃអណ្តែត ស្រុកពញាឮ ខេត្តកណ្ដាល ឧបត្ថម្ភដោយអង្គការសប្បុរសធម៌ប្រទេសកាតា។
ថ្ងៃទី15/05/2024, កម្មវិធីសំណេះសំណាល និងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាស ឆ្នាំ២០២៣ ការរៀបចំផែនការយុទ្ធសាស្រ្តឆ្នាំ២០២៤ និងការកែទម្រង់សមាសភាពមន្រ្តីក្រុមការងារសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា ខេត្តបាត់ដំបង។
MR. MADI AKMAMBET, Iftar Charity On the evening of April 4, 2024, a group of approximately 75 Hafiz students at...