ឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា បានអញ្ជើញមកទស្សនាស្តង់លេខ ៧០ របស់សមាគម

Alhamdulillah ជាកិត្តិយសយ៉ាងខ្ពង់ខ្ពស់បំផុតចំពោះក្រុមការងារ សមាគមអាម៉ាណះតាកាហ្វុលកម្ពុជា ដែលឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា បានអញ្ជើញមកទស្សនាស្តង់លេខ ៧០ របស់សមាគម ក្នុងពិព័រណ៍សហគមន៍មូស្លីមកម្ពុជា ថែមទាំងផ្តល់ការគាំទ្រ ការណែនាំ និងការលើកទឹកចិត្តដ៏មានតម្លៃបំផុតពីមេផ្ទាល់ផងដែរ។
Panel discussion on the potential of halal and Muslim-friendly products and services to attract more Muslim tourists.

Panel discussion on the potential of halal and Muslim-friendly products and services to attract more Muslim tourists.
សកម្មភាពឯកឧត្តមអគ្គរាជទូត និងភ្ញៀវមិត្តភ័ក្របរទេសជិតឆ្ងាយបានអញ្ជើញមកទស្សនាស្តង់ សមាគមអាម៉ាណះតាកាហ្វុលកម្ពុជា

សកម្មភាពឯកឧត្តមអគ្គរាជទូត និងភ្ញៀវមិត្តភ័ក្របរទេសជិតឆ្ងាយបានអញ្ជើញមកទស្សនាស្តង់ សមាគមអាម៉ាណះតាកាហ្វុលកម្ពុជា លេខ៧០ ថ្ងៃទី១ នៅក្នុងវេទិកានិងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជាឆ្នាំ២០២៥ “Cambodia Muslim Friendly Tourism Forum and Fair (09-10-11/10/2025) ក្នុងបរិវេណវិហារឥស្លាមអន្តរជាតិ បឹងកក។
ប្រជុំនៅក្រសួងធម្មការ និងសាសនា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រី ក្រសួងធម្មការនិងសាសនា។

ប្រជុំនៅក្រសួងធម្មការ និងសាសនា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រី ក្រសួងធម្មការនិងសាសនា។
ចូលរួមពិធី ចុះអនុស្សរណៈយោគយល់គ្នាលើសកម្មភាពអប់រំរវាងសាលាអន្តរជាតិអារ៉ស់ម៉ាស់និងសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា ។ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥

ចូលរួមពិធី ចុះអនុស្សរណៈយោគយល់គ្នាលើសកម្មភាពអប់រំរវាងសាលាអន្តរជាតិអារ៉ស់ម៉ាស់និងសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា ។ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥
Shari’ah Advisory Committee នៃ សមាគមអាម៉ាណះតាកាហ្វុលកម្ពុជា បានរៀបចំកិច្ចប្រជុំលើកទី២ ដើម្បីពិភាក្សាលើ លក្ខន្តិកៈកម្ចី (LOAN)

ក្រុមការងារ Shari’ah Advisory Committee នៃ សមាគមអាម៉ាណះតាកាហ្វុលកម្ពុជា បានរៀបចំកិច្ចប្រជុំលើកទី២ ដើម្បីពិភាក្សាលើ លក្ខន្តិកៈកម្ចី (LOAN) និង ការបង់រំលស់ (LEASING) ស្របតាមគោលការណ៍ឥស្លាម។ កិច្ចប្រជុំនេះធ្វើឡើងក្រោមកិច្ចសហការដ៏រឹងមាំរវាង សមាគមអាម៉ាណះតាកាហ្វុលកម្ពុជា និង ធនាគារអេស៊ីលីដា។
Mr. Sen Saman, Executive Director of the Cambodian Amanah Takaful Association (CATA), held a working discussion with Datuk Said Aldi Al Idrus, President of the World Islamic Youth Mosque Organization and Global Chairman of DMDI (Dunia Melayu Dunia Islam) based in Indonesia.

នៅរាជធានីភ្នំពេញ, នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ លោក សេន សាម៉ាន នាយកប្រតិបត្តិនៃ សមាគមអាម៉ាណះតាកាហ្វុលកម្ពុជា (CATA) បានជួបពិភាក្សាការងារជាមួយ Datuk Said Aldi Al Idrus ប្រធានអង្គការយុវជននៃវិហារអ៊ីស្លាមពិភពលោក និងជាប្រធាន DMDI ពិភពលោកប្រចាំប្រទេសឥណ្ឌូនេស៊ី។ការជួបនេះមានគោលបំណងពង្រឹងសហការណ៍លើផ្នែកបច្ចេកទេស (Food Bank) ដើម្បីជួយគាំទ្រកម្មវិធីមនុស្សធម៌សង្គម រួមមាន៖ ការជួយដល់កុមារកំព្រា អ្នកចាស់ជរា ស្រ្តីម៉េម៉ាយ និងប្រជាពលរដ្ឋឥស្លាមដែលជួបបញ្ហាសេដ្ឋកិច្ច។ Phnom Penh, July 25, 2025 — Mr. Sen Saman, Executive Director of the Cambodian Amanah Takaful Association (CATA), held a working discussion with Datuk Said Aldi Al Idrus, President of the World Islamic Youth Mosque Organization and Global Chairman of DMDI (Dunia Melayu Dunia Islam) based in Indonesia.The meeting focused on strengthening technical collaboration (Food Bank Program) to support impactful humanitarian and social initiatives, including aid to orphans, the elderly, widows, and underprivileged Muslim communities.
កម្មវិធីផ្សព្វផ្សាយកម្មវិធីគម្រោង លុយខ្ញុំស្ងាត ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង

ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង៖នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ នាវេលាម៉ោង៩ព្រឹក លោក សេន សាម៉ាន នាយកប្រតិបត្តិនៃសមាគមអាម៉ាណះតាកាហ្វុលកម្ពុជាបានដឹកនាំបើកកិច្ចប្រជុំជំនួបសំណេះសំណាលថ្នាក់ដឹកនាំសហគមន៍ គ្រូបង្រៀនខ្មែរឥស្លាម អុីមាំម៉ាស្ជិត និងយុវជនប្រមាណជិត 300នាក់ ស្តីពី៖ កម្មវិធីគម្រោង “លុយខ្ញុំស្អាត និងការអភិវឌ្ឍន៍សហគមន៍” ក្រោមកិច្ចសហការណ៍រវាងសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា និងធនាគារអេសុីលីដា។
កម្មវិធីជួបជុំថ្នាក់ដឹកនាំ និងសិក្ខាសាលាស្តីពី៖ “ដំណោះស្រាយអនុវត្តនៃការសម្អាតការប្រាក់នៅក្នុងប្រព័ន្ធធនាគារ RIBA Clearance”

កម្មវិធីជួបជុំថ្នាក់ដឹកនាំ និងសិក្ខាសាលាស្តីពី៖ “ដំណោះស្រាយអនុវត្តនៃការសម្អាតការប្រាក់នៅក្នុងប្រព័ន្ធធនាគារ RIBA Clearance” Alhamdulillah! កម្មវិធីជួបជុំថ្នាក់ដឹកនាំ និងសិក្ខាសាលាស្តីពី៖ “ដំណោះស្រាយអនុវត្តនៃការសម្អាតការប្រាក់នៅក្នុងប្រព័ន្ធធនាគារ RIBA Clearance” របស់ សមាគម CATA បានប្រព្រឹត្តទៅដោយជោគជ័យ ក្រោមការដឹកនាំប្រជុំផ្ទាល់ដោយ លោក សេន សាម៉ាន, នាយកប្រតិបត្តិនៃ សមាគមអាម៉ាណះតាកាហ្វុលកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ្នកឧញ៉ា ដាតុ អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសសកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា។ កម្មវិធីនេះ មានសមាសភាពជាថ្នាក់ដឹកនាំ មន្រ្តីភ្នាក់ងារ សមាគម CATA តួនៗ និងនាយកសាលាទាំង ៥ ចូលរួមប្រមាណជាង 50នាក់។ អត្ថប្រយោជន៍នៃកម្មវិធី៖ សិក្ខាសាលាស្តីពី៖ “ដំណោះស្រាយអនុវត្តនៃការសម្អាតការប្រាក់នៅក្នុងប្រព័ន្ធធនាគារ RIBA Clearance”។ ការបើកប័ណ្ណសមាជិកភាពថ្មី នៃ “មូលនិធិសហគមន៍ខ្ញុំ” – ផ្តល់ អត្ថប្រយោជន៍ពិសេស និង សេវាកម្មឥតគិតថ្លៃ សម្រាប់សមាជិក។ ការប្រគល់អំណោយជាគម្ពីរ Al-Quran ចំនួន៥កេះ ស្មើនឹង 200ក្បាល ជូនដល់ សាលាទាំង ៥ ដើម្បីលើកកម្ពស់ ការអប់រំផ្នែកសាសនាបន្ថែមនៅក្នុងខែ Ramadan ដ៏ពិសិដ្ឋ។ សូមអរគុណដល់ថ្នាក់ដឹកនាំ មន្រ្តីភ្នាក់ងារ សមាគម CATA តួនៗ និងនាយកសាលាទាំង ៥ដែលចូលរួម បានធ្វើឱ្យកម្មវិធីនេះប្រកបដោយជោគជ័យ! បន្តរួមចំណែក កសាងសហគមន៍ ផលប៉ះពាល់នៃ RIBA និងការផ្តល់ដំណោះស្រាយលើការអនុវត្តសម្អាតការប្រាក់នៅក្នុងធនាគារ តាមរយៈកម្មវិធី “លុយខ្ញុំស្អាត” (RIBA Clearance) និង ភាពរួមចំណែកក្នុងសង្គម។ #CATA #RIBAClearance #MyPureMoney #IslamicFinance #FinancialFreedom #សហគមន៍ខ្ញុំអនាគតខ្ញុំ
កម្មវិធីជំនួបពិភាក្សាស្តីពីការបង្កើតក្រុមការងារ សមាគម CATA ក្នុងថ្នាក់មូលដ្ឋាន

កម្មវិធីជំនួបពិភាក្សាស្តីពីការបង្កើតក្រុមការងារ សមាគម CATA ក្នុងថ្នាក់មូលដ្ឋាន សមាគមអាម៉ាណះតាកាហ្វុលកម្ពុជា បានរៀបចំកម្មវិធីជំនួបពិភាក្សាជាមួយថ្នាក់ដឹកនាំនៅមូលដ្ឋាន ដើម្បីបង្កើតក្រុមការងារសមាគមប្រចាំខេត្ត ក្រុង ស្រុក ឃុំ និងភូមិ។ កម្មវិធីនេះនឹងជួយពង្រឹងសហការណ៍ និងការចូលរួមរបស់សហគមន៍មូលដ្ឋានក្នុងការអភិវឌ្ឍន៍កម្មវិធីអត្ថប្រយោជន៍សមាជិក។ សមាសភាពអ្នកចូលរួម៖ លោក សេន សាម៉ាន, នាយកប្រតិបត្តិនៃ សមាគម CATA និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អ្នកឧកញ៉ា ដាតុ អូស្មាន ហាស្សាន់, ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសសកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាភិបាល សមាគម CATA ឯកឧត្តម សាន់ យូ, អភិបាលរងខេត្តនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម សេន ម៉ាត់ណូ, ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង តួនហាជ្ជី យូណេស ហាសឹម, គណៈអុីមាំខេត្តកំពង់ឆ្នាំង និងអ្នកដឹកនាំមូលដ្ឋានមកពីក្រុង ស្រុក ឃុំ និងហាកឹម តួន ប្រមាណជាង 40នាក់។ កិច្ចប្រជុំនេះសំដៅលើការចែករំលែកអំពីគោលដៅនិងបេសកកម្មរបស់ សមាគម CATA, ការរួមចំណែករបស់សមាជិក និងការរៀបចំផែនការអនាគត។ សមាគម CATA៖ #សហគមន៍ខ្ញុំអនាគតខ្ញុំ