Skip to main content

Takaful Cambodia

សកម្មភាពមួយដ៏មានអត្ថន័យក្នុងការផ្តល់អំណោយសៀវភៅ អាល់គួអាន (Al Quran) ដើម្បីលើកស្ទួយសាសនា និងការរៀនសូត្រ

សកម្មភាពមួយដ៏មានអត្ថន័យក្នុងការផ្តល់អំណោយសៀវភៅ អាល់គួអាន (Al Quran) ដើម្បីលើកស្ទួយសាសនា និងការរៀនសូត្រ នារសៀលថ្ងៃសៅរ៍ ទី ១១ ខែមករា ឆ្នាំ ២០២៥, នាយកប្រតិបត្តិនៃ សមាគមអាម៉ាណះតាកាហ្វុលកម្ពុជា (សមាគម CATA) បានអំណោយជាសៀវភៅ អាល់គួអាន (Al Quran) ចំនួន ៤០ ក្បាល ផ្តល់ជូនកូនសិស្សនៅសាលា អាល់ហុីឌាយ៉ះ អាល់ឥស្លាមីយ៉ះពង្រ២ នៅឃុំ ពង្រ ស្រុក ឆ្លូង ខេត្តក្រចេះ។ សៀវភៅ អាល់គួអាន (Al Quran) ទាំងនេះនឹងត្រូវបានប្រើប្រាស់ក្នុងសកម្មភាពសាសនា ខណៈពេលខែ Ramadan ដើម្បីជួយកូនសិស្ស និងអាណាព្យាបាលក្នុងការរៀនសូត្រ អាល់គួអាន (Al Quran) និងបង្កើនចំណេះដឹងសាសនា។ សមាគមអាម៉ាណះតាកាហ្វុលកម្ពុជា លើកស្ទួយការអប់រំសាសនានៅក្នុងសហគមន៍! #CATA #AlQuranDonation #CommunitySupport #IslamicEducation #RamadanPreparation

CATA conducted an inspection visit to the water well project

The Executive Director of the Cambodian Amanah Takaful Association (CATA) conducted an inspection visit to the water well project in Teuk Phos District, Kampong Chhnang Province. This project aims to provide clean and sustainable water resources to the local community, addressing their daily needs and improving their quality of life. During the visit, the Executive Director reviewed the progress of the wells’ construction, ensured their quality and efficiency, and engaged with the community to understand their needs further.

ពិតជាកិត្តិយស និងមោទនភាពសម្រាប់សហគមន៍ខ្មែរឥស្លាម

ពិតជាកិត្តិយស និងមោទនភាពសម្រាប់សហគមន៍ខ្មែរឥស្លាម នៅកម្ពុជាយើង ក្នុងឱកាសលោកបណ្ឌិត សៀស្ខ ពិនទើ បាលីលះ ដែលជាអុីមាំ វិហារឥស្លាមដ៏បរិសុទ្ធ អាល់ហារ៉ម នៅម៉ាកាស់ មកដឹកនាំធ្វើអុីមាំផ្ទាល់ នៅវិហាឥស្លាមអាល់សាកាល់បឹងកក់​ នៅថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០២៤។

កិច្ចពិភាក្សាគ្នាលើការរៀបចំកម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់សាលា ២ខ្នង មាន៤បន្ទប់

នាព្រឹកថ្ងៃទី8/8/2024 នាយកប្រតិបត្តិនៃសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា រួមគ្នាជាមួយលោកអុីមាំខេត្តកំពង់ឆ្នាំងបើកកិច្ចពិភាក្សាគ្នាលើការរៀបចំកម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់សាលា ២ខ្នង មាន៤បន្ទប់ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី12/08/2024, ភូមិ៤ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ ទទឹមគ្នានេះដែរ លោកនាយកប្រតិបត្តិនៃសមាគមអាម៉ាណះតាកាហ្វុលកម្ពុជាបានផ្តល់ជូនកុំព្យូទ័រលើតុមួយឈុត ក្រោមជំនួយឧបត្ថម្ភពីធានាគា ABA Bank និងម៉ាសុីនព្រីនមួយគ្រឿងជាថវិកាផ្ទាល់របស់លោកនាយក ដល់លោកគ្រូបង្រៀនប្រចាំការផងដែរ។

សមាគមអាម៉ាណះតាកាហ្វុលកម្ពុជា និងក្រុមការងារបានចុះសួរទុក្ខដល់ក្រុមគ្រួសារឯកឧត្តម សុីម

إِنَّا لِلَّٰهِ وَإِنَّا إِلَيْهِ رَاجِعُونនាព្រឹកថ្ងៃទី07/08/2024, នាយកប្រតិបត្តិនៃសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា និងក្រុមការងារបានចុះសួរទុក្ខដល់ក្រុមគ្រួសារឯកឧត្តម សុីម ម៉ាត់ទោត អតីតសមាជិកក្រុមប្រឹក្សាភិបាលទទួលបន្ទុកផ្នែកកិច្ចការឥស្លាមនៃសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា ដែលបានទទួលមរណៈភាពដោយសាររោគាពាធ កាលថ្ងៃទី22 ខែកក្កដា ឆ្នាំ2024 កន្លងទៅ និងបានឧបត្ថម្ភថវិកាចំនួន 6,000,000រៀលផងដែរ។ ជំនួសមុខគណៈកម្មការនៃសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា យើងខ្ញុំសូមឌូអាសុំ អល់ឡោះជាម្ចាស់ មេត្តាសណ្តោះប្រណី និងទទួលយកនូវរាល់ៗអាម៉ាល់អុីប៉ាទាតរបស់ ឯកឧត្តម និងបញ្ចូលនៅក្នុងឋានសួរផងចុះ, អាមុីន។

សមាគម CATA និងការអភិវឌ្ឍន៍សហគមន៍

នារសៀលថ្ងៃទី20 ខែកក្កដា ឆ្នាំ2024, សមាគមអាម៉ាណះតាកាហ្វុលកម្ពុជា បានដឹកនាំរៀបចំកម្មវិធីសំណេះសំណាលជាមួយ គណៈអុីមាំស្រុក តួនៗ ហាកឹម យុវជន និងប្រជាពលរដ្ឋខ្មែរឥស្លាម ប្រមាណជាង 60នាក់ ក្រោមធានបទស្តីអំពី “សមាគម CATA និងការអភិវឌ្ឍន៍សហគមន៍” ស្ថិតនៅក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ។

ចុះចែកកញ្ចប់អាហារស្រាយបួស ប្រមាណជាង 200គ្រួសារ

នាព្រឹកថ្ងៃទី31 ខែមិនា ឆ្នាំ 2024,លោកសេន សាម៉ាន នាយកប្រតិបត្តិនៃ សមាគមអាម៉ាណះតាកាហ្វុលកម្ពុជា បានចូលរួមអមជាអធិបតី ឯកឧត្តមស្មាន ម៉ាណាន, អគ្គរាជទួតកម្ពុជាប្រចាំនៅរដ្ឋកូវ៉ែត និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា ចុះចែកកញ្ចប់អាហារស្រាយបួស ប្រមាណជាង 200គ្រួសារនៅជ្រៃអណ្តែត​ ស្រុក​ពញាឮ​ ខេត្ត​កណ្ដាល​ ឧបត្ថម្ភដោយអង្គការសប្បុរសធម៌ប្រទេសកាតា។

កម្មវិធីសំណេះសំណាល និងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាស ឆ្នាំ២០២៣

ថ្ងៃទី15/05/2024, កម្មវិធីសំណេះសំណាល និងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាស ឆ្នាំ២០២៣ ការរៀបចំផែនការយុទ្ធសាស្រ្តឆ្នាំ២០២៤ និងការកែទម្រង់សមាសភាពមន្រ្តីក្រុមការងារសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា ខេត្តបាត់ដំបង។

MR. MADI AKMAMBET, Iftar Charity

MR. MADI AKMAMBET, Iftar Charity On the evening of April 4, 2024, a group of approximately 75  Hafiz students at Suor Nurul Akla, Prek Tapov Village, Sangkat Prek Pra, Khan Chbar Ampov, Phnom Penh participated in the Iftar Disposal Program organized by the CATA Phnom Penh Working Group. Sponsored by Mr. MADI AKMAMBET, Donor from Kazakhstan.   នៅល្ងាចថ្ងៃទី4 ខែមេសា ឆ្នាំ2024 គណៈកម្មការស៉ូរ៉ាវ តួនៗ និងសិស្សហាហ្វីស ប្រមាណ 75នាក់ ស្ថិតនៅ សូរ៉ាវនូរ៉ុលអាក់ឡា ភូមិព្រែកតាពៅ សង្កាត់ ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានចូលរួមកម្មវិធីស្រាយបួសរួចគ្នា Iftar រៀបចំដោយក្រុមការងារសមាគម CATA រាជធានីភ្នំពេញ ក្រោមជំនួយឧបត្ថម្ភពី Mr. MADI AKMAMBET, ម្ចាស់ជំនួយមកពីប្រទេស Kazakhstan.  

MR. MADI AKMAMBET, Iftar Charity

MR. MADI AKMAMBET, Iftar Charity On the evening of April 3, 2024, about 70 people in Prek Ta Prohm village (Chrey Andet point), Kampong Os commune, Ponhea Leu district, Kandal province, participated in the Iftar veneration, organized by the CATA team in Phnom Penh with the support of Mr. MADI AKMAMBET, Donor from Kazakhstan. នៅល្ងាចថ្ងៃទី3 ខែមេសា ឆ្នាំ2024 ប្រជាពលរដ្ឋនៅភូមិព្រែកតាព្រហ្ម(ចំណុច ជ្រៃអណ្តែត) ឃុំកំពង់អុស ស្រុក ពញាឮខេត្តកណ្តាល ប្រមាណ ៧០នាក់ បានចូលរួមស្រាយបួសរួចគ្នា Iftar រៀបចំដោយក្រុមការងារសមាគម CATA រាជធានីភ្នំពេញ ក្រោមជំនួយឧបត្ថម្ភពី Mr. MADI AKMAMBET, ម្ចាស់ជំនួយមកពីប្រទេស Kazakhstan.