Skip to main content

Takaful Cambodia

MR. MADI AKMAMBET Iftar Charity

MR. MADI AKMAMBET Iftar Charity On April 2, 2024, more than 41 people under the Nurul Arifin mask in Po 2 village, Kear commune, Moung Russey district, Battambang province participated in the Iftar meal program organized by CATA team, Moung Russey district, Battambang province with the help of Sponsored by Mr. MADI AKMAMBET, Donor from Kazakhstan. ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤, ប្រជាពលរដ្ឋប្រមាណជាង 41នាក់ ចំណុះឱ្យម៉ាស្ជិតនូរុលអារីហ្វីន ស្ថិតនៅភូមិពោធិ៍២ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង បានចូលរួុមកម្មវិធីអាហារស្រាយបួស Iftar រៀបចំដោយក្រុមការងារសមាគម CATA ស្រុកមោងឫស្សី ខេត្តបាត់ដំបង ក្រោមជំនួយឧបត្ថម្ភពី Mr. MADI AKMAMBET, ម្ចាស់ជំនួយមកពីប្រទេស Kazakhstan.  

Ramadan Food Packages 1445H

Ramadan Food Packages 1445H The distribution of 32 vegetarian food packages was distributed to Khmer Muslim teachers in Sangkat Prek Pra, Phnom Penh on the morning of April 3, 2024, with the support of local philanthropists donated to the association.   “កញ្ចប់អាហារខែរ៉ម៉ាឌន” កម្មវិធីចែកកញ្ចប់អាហារស្រាយបួសចំនួន 32កញ្ចប់ត្រូវបានចែកជូនដល់គ្រូបង្រៀនខ្មែរឥស្លាម នៅក្នុងសង្កាត់ព្រែកប្រា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី3 ខែមេសា ឆ្នាំ2024 ដែលជាជំនួយឧបត្ថម្ភពីសប្បុរសជននានាក្នុងស្រុកបានបរិច្ចាគជូនសមាគមកន្លងមក។  

Ramadan Food Packages 1445H

Ramadan Food Packages 1445H Secondary food package provided to the poor people in Phnom Penh and Kampot province as a distribution from local donors who have given compassion through the association. “កញ្ចប់អាហារខែរ៉ម៉ាឌន” កញ្ចប់អាហារបន្ទាប់បន្សំដែលផ្តល់ជូនដល់ប្រជាពលរដ្ឋទីទាល់ក្រនៅភ្នំពេញ និងខេត្តកំពត ដែលជាអំណោយរបស់សប្បុរសជនក្នុងស្រុក ដែលបានផ្តល់ក្តីអាណិតស្រឡាញ់តាមរយៈសមាគម។    

“Ramadan Food Packages 1445H”

On the morning of March 28, 2024, Mr. Sen Saman, Executive Director of Cambodian Amanah Takaful Association, representative of His Excellency Nak Oknha Dr. Osman Hassan, Senior Minister in charge of Special Mission and Chairman of the Board of Cambodian Amanah Takaful Association and Her Excellency Kob Mariyas, Member of Parliament of Kampong Chhnang Province, met and distributed food packages to 80 unprivileged families in Sre Sa village, Chhouk Sor Commune, Kampong Tralach District, Kampong Chhnang Province, which is sponsored by Singaporean donors through the “Ramadan Food Packages 1445H” project of Cambodian Amanah Takaful Association in collaboration with: 1. Cambodian Muslim Development Foundation 2. Cambodian Muslim Youth Alliance 3. Cambodia Arab Cultural Civilization Organization នាព្រឹកថ្ងៃ​ទី​២៨ ខែ​មិនា​ ឆ្នាំ​២០២៤​លោក សេន សាម៉ាន, នាយកប្រតិបត្តិនៃសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា និង​តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​បណ្ឌិត​ អូស្មាន​ ហាស្សាន់​ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស​ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាលនៃសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា និង​លោកជំទាវ កូប ម៉ារីយ៉ាស អ្នកតំណាសរាស្រ្តមណ្ឌលកំពង់ឆ្នាំង អញ្ជើញ​ជួប​សំណេះសំណាល​ និង​ចែក​កញ្ចប់​អាហារ​ស្រាយ​បួស​ខែ​រ៉ាម៉ាឌន​ ចំនួន​៨០គ្រួសារ​ ស្ថិត​ភូមិ​ស្រែសា ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលជាកញច្ចប់ឧបត្ថម្ភពីសប្បុរសជនប្រទេសសឹង្ហបុរី តាមរយះកម្មវិធីគម្រោង “Ramadan Food Packages” របស់ សមាគមអាម៉ាណះតាកាហ្វុលកម្ពុជា រួមសហការណ៍ជាមួយ៖ 1. អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា 2. សម្ព័ន្ធយុវជនមុស្លិមកម្ពុជា គ្រឹស្ថានឧត្តមសិក្សា 3. អង្គការវប្បធម៌អារ្យធម៌កម្ពុជា-អារ៉ាប

“CATA Association and Development of the Muslim Community of Cambodia”

“CATA Association and Development of the Muslim Community of Cambodia” The workshop on “CATA Association and Development of the Muslim Community of Cambodia” was organized by the CATA HQ team and attended by more than 80 participants from Kampong Chhnang Province under the warm welcome of HE Tam Saroeun, Undersecretary of the Ministry of Social Affairs, Veterans and Youth Rehabilitation on the morning of February 24, 2024, at the office of the Imam Committee, Kampong Tralach District, Kampong Chhnang Province.   “សមាគម CATA និងការអភិវឌ្ឍន៍សហគមន៍ឥស្លាមកម្ពុជា” សិក្ខាសាលាស្តីពី “សមាគម CATA និងការអភិវឌ្ឍន៍សហគមន៍ឥស្លាមកម្ពុជា” ដឹកនាំរៀបចំដោយក្រុមការងារថ្នាក់កណ្តាលនៃសមាគម CATA និងសិក្ខាកាមចូលរួមដោយគណៈអុីមាំម៉ាស្ជិតទូទាំងខេត្តកំពង់ឆ្នាំង ប្រមាណជាង 80នាក់ ក្រោមកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពី ឯកឧត្តម តាំសារឿន, អនុរដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាព្រឹកថ្ងៃទី24 ខែកុម្ភះ ឆ្នាំ2024, នៅការិយាល័យគណៈអុីមាំស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។        

Membership Financial Support

Membership Financial Support On the morning of February 9, 2024, Mr. Sen Saman, Executive Director of CATA respresented His Excellency Dr. Osman Hassan, Chairman of the Board of Directors of CATA, led the team to visit and bring 20,000,000 Riels to support the family of Mr. Sen Ly, a former member who passed away on January 12, 2024 due to illness in Krasa Thmey Village, Chhouk Sor Commune, Kampong Tralach District, Kampong Chhnang Province. ប្រាក់ឧបត្ថម្ភសមាជិកភាព នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ លោក សេន សាម៉ាន នាយកប្រតិបត្តិ នៃសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា និងតំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​បណ្ឌិត​ អូស្មាន​ ហាស្សាន់​ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា បានដឹកនាំក្រុមការងារថ្នាក់កណ្តាល អញ្ជើញសួរសុកទុក្ខ និងពាំនាំថវិកា ចំនួន 20,000,000រៀល ឧបត្ថម្ភជូនដល់ក្រុមគ្រួសារ លោក សេន លី អតីតសមាជិកភាព ដែលបានទទួលមរណភាពកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ដោយរោគាពាធ នៅភូមិក្រសះថ្មី ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

Workshop on “Reform of the Coordinating Officers, New Statute of the Association, New Strategic Plan for 2024”

Workshop on “Reform of the Coordinating Officers, New Statute of the Association, New Strategic Plan for 2024” On the morning of February 9, 2024, Mr. Sen Saman, Executive Director of CATA represented His Excellency Dr. Osman Hassan, Chairman of the Board of Directors of CATA, led the HQ team to organize a workshop on “Reforming the composition of the coordinating officers, the new statute of the association, the new strategic plan for 2024 and ensuring that the working group of the CATA of Kampong Chhnang Province can achieve its goals effectively”, under the warm welcome from Mr. Sen Matno, President of CATA, Kampong Chhnang Province, as well as Deputy Director of Secretariat and Coordinating Agency, more than 30 people. At the same time, the Exective Director provided an incentive package to 750,000 Riels for active duty officers.   សិក្ខាសាលាស្តីពី“ការកំណែរទម្រង់សមាសភាពមន្រ្តីសម្របសម្រួលការងារ លក្ខន្តិកៈថ្មីរបស់សមាគម ផែនការយុទ្ធសាស្ត្រថ្មី សម្រាប់ឆ្នាំ២០២៤” នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ លោក សេន សាម៉ាន នាយកប្រតិបត្តិ នៃសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា និងតំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​បណ្ឌិត​ អូស្មាន​ ហាស្សាន់​ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា បានដឹកនាំក្រុមការងារថ្នាក់កណ្តាល រៀបចំធ្វើសិក្ខាសាលាស្តីពី“ការកំណែរទម្រង់សមាសភាពមន្រ្តីសម្របសម្រួលការងារ លក្ខន្តិកៈថ្មីរបស់សមាគម ផែនការយុទ្ធសាស្ត្រថ្មី សម្រាប់ឆ្នាំ២០២៤ និងធានាអោយបានថា ក្រុមការងារនៃសមាគមអាម៉ាណះតាកាហ្វុលកម្ពុជាខេត្តកំពង់ឆ្នាំង អាចសម្រេចបានទៅតាមទិសដៅ ប្រកបដោយប្រសិទ្ធភាពខ្ពស់” ក្រោមកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពី លោក សេន ម៉ាត់ណូ ប្រធានសមាគមអាម៉ាណះតាកាហ្វុលកម្ពុជាខេត្តកំពង់ឆ្នាំង ព្រមទាំង​ អនុប្រធាន លេខាធិការដ្ឋាន និងភ្នាក់ងារសម្របសម្រួលមានចំនួនជាង៣០នាក់។ ទន្ទឹមគ្នានេះដែរ លោកនាយកប្រតិបត្តិ បានផ្តល់កញ្ចប់ថវិកាលើកទឹកចិត្តជូនដល់មន្រ្តីសកម្មការងារចំនួន 750,000 រៀលផងដែរ។  

Workshop on “Muslim Community Development Goals and CATA Membership”

Workshop on “Muslim Community Development Goals and CATA Membership” On December 14, 2023, Cambodian Amanah TakaFul Association (CATA) organized a workshop on “Muslim Community Development Goals and CATA Membership” in Chhlong District, Kratie Province. សិក្ខាសាលាស្តីពី “គោលដៅអភិវឌ្ឍន៍សហគមឥស្លាម និងការចូលរួមជាសមាជិក CATA” ថ្ងៃទី14 ខែធ្នូ ឆ្នាំ 2023, សមាគមអាម៉ាណះតាកាហ្វុលកម្ពុជា​ (CATA) បានរៀបចំធ្វើសិក្ខាសាលាស្តីពី “គោលដៅអភិវឌ្ឍន៍សហគមឥស្លាម និងការចូលរួមជាសមាជិក CATA” នៅស្រុកឆ្លូង ខេត្តក្រចេះ៕

“Membership Financial Support”

“Membership Financial Support” In the morning of November 22, 2023, Mr. Sles Kamry, Vice President of Cambodian Amanah Takaful Association (CATA), Kratie Province, High Representative H.E San Latin, President of CATA, Kratie Province, led the members and cooperated with local authorities, including Prek Saman Commune Chief, Chheuteal Plauh Village Chief and Imam Masqid. Presented greetings from H.E Minister Osman Hassan, Chairman of the Board of the CATA and Mr. Sen Saman, Executive Director, and handed over a budget of 5,000,000 Riels to the family of the deceased, Sim Maiyah. The 51-year-old, who has been registered as a member of the association since October 6, 2023, passed away on November 21, 2023 at 3:30 pm due to illness. “មូលនិធិឧបត្ថម្ភសមាជិកភាព” នាព្រឹកថ្ងៃទី២២ វិច្ឆិកា ២០២៣, លោកស្លេះ កម្មរី អនុប្រធានសមាគមអាម៉ាណះតាកាហ្វុលកម្ពុជាខេត្តក្រចេះ តំណាងដ៏ខ្ពង់ខ្ពស់ឯ.ឧ សាន់ ឡាទីន ប្រធានសមាគមអាម៉ាណះតាកាហ្វុលកម្ពុជាខេត្តក្រចេះ បានដឹកនាំសមាជិក សមាជិកា និងសហការជាមួយអាជ្ញាធរមូលដ្ឋាន ដែលរួមមានលោកស្រី មេឃុំព្រែកសាម៉ាន់ លោកមេភូមិឈើទាលភ្លោះ និងអុីម៉ាំម៉ាស្ជិត បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើរសួរសុខទុក្ខរបស់ ឯ.ឧ ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា និងលោក សេន សាម៉ាន នាយកប្រតិបត្តិ ព្រមទាំងប្រគល់កញ្ចប់ថវិកា មូលនិធិឧបត្ថម្ភ ចំនួន ៥,០០០,០០០ រៀល ដល់គ្រួសារសព ឈ្មោះ សឹម ម៉ៃយ៉ះ ភេទស្រី អាយុ ៥១ឆ្នាំ ដែលបានចុះឈ្មោះជាសមាជិកា របស់សមាគម តាំងពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ កន្លងមក បានទទួលមរណភាពនៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ៣:៣០ នាទីរសៀល ដោយរោគាពាធ។

“Humanitarian Activities”

“Humanitarian Activities” On November 16, 2023 Mrs. Man Mary, Vice President Treasurer and CATA Working Group, Kratie Province, High Representative, H.E San Latin, Chairman of Kratie Muslim Movement and President of Kratie CATA, led the working group to visit and provide financial assistance to the needy patients who are members of CATA Kratie Province. The association would like to express its deep gratitude to the benefactors who have compassion for the patients and may Allah bless them with paradigms and success in all their endeavors. “សកម្មភាពមនុស្សធម៌” កាលពី ថ្ងៃទី១៦ វិច្ឆិកា ២០២៣ លោកស្រីម៉ាន ម៉ារី អនុប្រធានហេរញ្ញិក ព្រមទាំងក្រុមការងារសមាគមអាម៉ាណះតាកាហ្វុលកម្ពុជាខេត្តក្រចេះ ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាន់ ឡាទីន ប្រធានគណៈចលនាសាសនិកឥស្លាមខេត្តក្រចេះ និងជាប្រធានសមាគម CATA ខេត្តក្រចេះ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងផ្តល់ថវិកាដែលជាជំនួយសប្បុរសធម៌មួយចំនួន ដល់អ្នកជំងឺទីទាល់ក្រដែលជាសមាជិករបស់សមាគម CATA ខេត្តក្រចេះ។ សមាគមន៍សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជនដែលមានទឹកចិត្តអាណិតអាសូរដល់អ្នកជំងឺ និងសូមអល់ឡោះជាម្ចាស់ប្រទាននូវ ប៉ារ៉កាត់ រ៉ស់ម៉ាត់ ស្លាម៉ាត់ និងជោគជ័យគ្រប់ភារកិច្ច។