តួន ហាជ្ជី ម៉ាត់ សារី ប្រធានសាខាសមាគម CATA ក្រុងកំពង់ឆ្នាំង និងក្រុមការងារ បាននាំយកជំនួយថវិកាចំនួន ៦០០,០០០ រៀល ជូនដល់គ្រួសារមួយដែលមានសមាជិក ៥នាក់ ដែលរងគ្រោះដោយអគ្គិភ័យកាលពីព្រឹកថ្ងៃទី ០៩ កក្កដា ឆ្នាំ២០២៥ នៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។

តួន ហាជ្ជី ម៉ាត់ សារី ប្រធានសាខាសមាគម CATA ក្រុងកំពង់ឆ្នាំង និងក្រុមការងារ បាននាំយកជំនួយថវិកាចំនួន ៦០០,០០០ រៀល ជូនដល់គ្រួសារមួយដែលមានសមាជិក ៥នាក់ ដែលរងគ្រោះដោយអគ្គិភ័យកាលពីព្រឹកថ្ងៃទី ០៩ កក្កដា ឆ្នាំ២០២៥ នៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។
លោក នាយកប្រតិបត្តិ, បានជួបសួរទុក្ខផ្ទាល់ទៅកាន់ក្រុមគ្រួសារអតីតសមាជិក ម៉ាត់ អាទីកះ, ដែលបានទទួលមរណៈភាពដោយសាររោគាពាធ

إِنَّا لِلَّٰهِ وَإِنَّا إِلَيْهِ رَاجِعُون នៅការិយាល័យថ្នាក់កណ្តាលនៃសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា, នាព្រឹកថ្ងៃអង្គារ៍ ទី18 ខែកុម្ភៈ ឆ្នាំ2025, លោក សេន សាម៉ាន, នាយកប្រតិបត្តិនៃសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា, បានជួបសួរទុក្ខផ្ទាល់ទៅកាន់ក្រុមគ្រួសារអតីតសមាជិក ម៉ាត់ អាទីកះ, ដែលបានទទួលមរណៈភាពដោយសាររោគាពាធកាលពីថ្ងៃទី22 ខែមករា ឆ្នាំ2025 ស្ថិតនៅភូមិរកាក្រោម សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ក្នុងឱកាសនេះ, លោកនាយកប្រតិបត្តិ បានផ្តល់ថវិកាមូលនិធិឧបត្ថម្ភចំនួន 6,000,000៛ ដើម្បីជួយសម្រាលបន្ទុកដល់ក្រុមគ្រួសារពួកគាត់ផងដែរ។ ជំនួសមុខគណៈកម្មការនៃសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា, យើងខ្ញុំសូមឌូអា សុំអាល់ឡោះ ជាម្ចាស់ មេត្តាសន្តោសប្រណី និងទទួលយកនូវអាម៉ាល់អុីប៉ាទាតរបស់ ម៉ាត់ អាទីកះ និងបញ្ចូលទ្រង់គាត់នៅក្នុងឋានសួរផងចុះ។ អាមីន សមាគម CATA៖ #សហគមន៍ខ្ញុំអនាគតខ្ញុំ
លោក នាយកប្រតិបត្តិ បានមកសាកសួរទុក្ខ លោក តួន អះម៉ាត់អ៊ុលវី អាតាំ ដែលជាមន្រ្តីភ្នាក់ងារមកពីខេត្តក្រចេះ

សេចក្ដីអាណិតអាសូរ និងការលើកទឹកចិត្ត លោក នាយកប្រតិបត្តិ បានមកសាកសួរទុក្ខ លោក តួន អះម៉ាត់អ៊ុលវី អាតាំ ដែលជាមន្រ្តីភ្នាក់ងារមកពីខេត្តក្រចេះ កំពុងសម្រាកព្យាបាលជំងឺនៅក្នុង មន្ទីរពេទ្យកាល់ម៉ែត្រ។ ក្នុងឪកាសនេះ លោកនាយកប្រតិបត្តិបានផ្តល់ថវិកាឧបត្ថម្ភចំនួន 100,000៛ ដើម្បីជាការលើកទឹកចិត្ត និងជំនួយដល់តួន។ លោកនាយកក៏បានធ្វើ ឌូអាសុំពរពីព្រះអល់ឡោះជាម្ចាស់ ដល់មន្រ្តីភ្នាក់ងារយើងឆាប់បានជាសះស្បើយពីជំងឺ និងមានសុខភាពល្អវិញ។ សមាគម CATA៖ #សហគមន៍ខ្ញុំអនាគតខ្ញុំ
សេចក្ដីអាណិតអាសូរ និងការចែករំលែក

សេចក្ដីអាណិតអាសូរ និងការចែករំលែក នេះជាលើកទីពីរដែលលោកនាយកប្រតិបត្តិបានជួបជីដូនម្នាក់ដែលមានជីវភាពក្រីក្រនិងឯកោ។ ជីដូនមានអាយុជាង 80 ឆ្នាំហើយ តែគ្មានកូនចៅសម្រាប់ថែរក្សា។ រស់នៅដោយអាស្រ័យលើការសដាកោះតិចតួចពីអ្នកភូមិនៅក្បែរ។ ក្នុងឪកាសនេះ លោកនាយកប្រតិបត្តិបានផ្តល់ថវិកាចំនួន 100,000៛ ជាសដាកោះ និងអណ្តូងទឹកស្អាតមួយសម្រាប់ជីដូនប្រើប្រាស់។ អណ្តូងទឹកស្អាតនេះ គឺជាជំនួយឧបត្ថម្ភក្រោមកិច្ចសហការណ៍រវាង Cambodian Amanah Takaful Association (CATA) និង Emaan Foundation Cambodia។ យើងសង្ឃឹមថាការចែករំលែកនេះនឹងផ្តល់នូវភាពងាយស្រួល និងអនុគ្រោះដល់ជីដូន។ សូមចូលរួមទាំងអស់ សដាកោះចារីយ៉ាស់នៅក្នុងខែ Ramadan ដើម្បីជួយដល់ប្រជាណលរដ្ឋឥស្លាមក្រីក្រយើង និងទទួលបានកុសលផលបុណ្យយ៉ាងធំធេងពី ព្រះអល់ឡោះជាម្ចាស់ ។ សមាគម CATA៖ #សហគមន៍ខ្ញុំអនាគតខ្ញុំ
CATA conducted an inspection visit to the water well project

The Executive Director of the Cambodian Amanah Takaful Association (CATA) conducted an inspection visit to the water well project in Teuk Phos District, Kampong Chhnang Province. This project aims to provide clean and sustainable water resources to the local community, addressing their daily needs and improving their quality of life. During the visit, the Executive Director reviewed the progress of the wells’ construction, ensured their quality and efficiency, and engaged with the community to understand their needs further.
MR. MADI AKMAMBET, Iftar Charity

MR. MADI AKMAMBET, Iftar Charity On the evening of April 4, 2024, a group of approximately 75 Hafiz students at Suor Nurul Akla, Prek Tapov Village, Sangkat Prek Pra, Khan Chbar Ampov, Phnom Penh participated in the Iftar Disposal Program organized by the CATA Phnom Penh Working Group. Sponsored by Mr. MADI AKMAMBET, Donor from Kazakhstan. នៅល្ងាចថ្ងៃទី4 ខែមេសា ឆ្នាំ2024 គណៈកម្មការស៉ូរ៉ាវ តួនៗ និងសិស្សហាហ្វីស ប្រមាណ 75នាក់ ស្ថិតនៅ សូរ៉ាវនូរ៉ុលអាក់ឡា ភូមិព្រែកតាពៅ សង្កាត់ ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានចូលរួមកម្មវិធីស្រាយបួសរួចគ្នា Iftar រៀបចំដោយក្រុមការងារសមាគម CATA រាជធានីភ្នំពេញ ក្រោមជំនួយឧបត្ថម្ភពី Mr. MADI AKMAMBET, ម្ចាស់ជំនួយមកពីប្រទេស Kazakhstan.
Ramadan Food Packages 1445H

Ramadan Food Packages 1445H The distribution of 32 vegetarian food packages was distributed to Khmer Muslim teachers in Sangkat Prek Pra, Phnom Penh on the morning of April 3, 2024, with the support of local philanthropists donated to the association. “កញ្ចប់អាហារខែរ៉ម៉ាឌន” កម្មវិធីចែកកញ្ចប់អាហារស្រាយបួសចំនួន 32កញ្ចប់ត្រូវបានចែកជូនដល់គ្រូបង្រៀនខ្មែរឥស្លាម នៅក្នុងសង្កាត់ព្រែកប្រា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី3 ខែមេសា ឆ្នាំ2024 ដែលជាជំនួយឧបត្ថម្ភពីសប្បុរសជននានាក្នុងស្រុកបានបរិច្ចាគជូនសមាគមកន្លងមក។
Membership Financial Support

Membership Financial Support On the morning of February 9, 2024, Mr. Sen Saman, Executive Director of CATA respresented His Excellency Dr. Osman Hassan, Chairman of the Board of Directors of CATA, led the team to visit and bring 20,000,000 Riels to support the family of Mr. Sen Ly, a former member who passed away on January 12, 2024 due to illness in Krasa Thmey Village, Chhouk Sor Commune, Kampong Tralach District, Kampong Chhnang Province. ប្រាក់ឧបត្ថម្ភសមាជិកភាព នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ លោក សេន សាម៉ាន នាយកប្រតិបត្តិ នៃសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា និងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា បានដឹកនាំក្រុមការងារថ្នាក់កណ្តាល អញ្ជើញសួរសុកទុក្ខ និងពាំនាំថវិកា ចំនួន 20,000,000រៀល ឧបត្ថម្ភជូនដល់ក្រុមគ្រួសារ លោក សេន លី អតីតសមាជិកភាព ដែលបានទទួលមរណភាពកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ដោយរោគាពាធ នៅភូមិក្រសះថ្មី ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។